អាជ្ញាធរ​ពិន័យ​មនុស្ស​២​នាក់ ដែល​ជួបជុំ​ផឹកស៊ី​ក្នុង ម្នាក់ៗ​មួយ​លាន​រៀល​

​ភ្នំពេញ​: គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​កំបូល បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ ពេល​ប្រមូលផ្តុំ​ជួបជុំគ្នា​ស៊ីផឹក​ល្មើស​បំរាម​វិធានការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ ខណៈ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ ដឹកនាំ​របស់លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល ដោយមាន​ការចូលរួម​ពី​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ មន្ត្រី និង​សន្តិសុខ​សាលាខណ្ឌ ពេល​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កន្ទោក ខណ្ឌ​កំបូល​។​

​លោក លឹម ចាន់​ដា​វុ​ធ បាន​ឲ្យ​ដឹងថា ជនល្មើស​វិធានការ​ទាំង​២​នាក់​នេះ​រួមមាន​៖ ​ទី​១. ឈ្មោះ ឈឹម សុខ​ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ និងទី​២. ឈ្មោះ ហ៊ូ សា​មីន ភេទ​ស្រី អាយុ​៤០​ឆ្នាំ​។ ពួកគេ​ទាំង​២​នាក់ ត្រូវបាន​ពិន័យ​ម្នាក់ៗ​១​លាន​រៀល​។ បន្ទាប់ពី​ពិន័យ និង​បាន​អប់រំ​ណែនាំ​រួចមក ពួកគេ​ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​៕​

Loading...