អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​សកម្មជន​ដីធ្លី ធ្វើបាតុកម្ម ១ ខែ នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ​

ខេត្តភ្នំពេញ៖ ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​១៩​មករា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច មិន​អនុញ្ញាត​ឲ្យ​សហគមន៍​ដីធ្លី ដឹកនាំ​ដោយ​អ្នកស្រី យ៉ោម បុប្ផា ធ្វើបាតុកម្ម រយៈពេល ១ ខែ នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ​។ មូលហេតុត្រូវបាន​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បានបញ្ជាក់​ថា មិនមាន​ច្បាប់​ណា អនុញ្ញាត​អោយធ្វើ​បាតុកម្ម​មួយ​ខែ​នោះ​ទេ​។

​លោក ឡុង ឌី​ម៉ង់ បន្តថា មួយវិញទៀត សកម្មជន​ដីធ្លី គ្រោង​ធ្វើ​បាតុកម្ម ១ ខែ​នោះ ដើម្បី​ទាមទារ​អោយ​ដោះលែង​សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ ដែល​កំពុង​ជាប់​ឃុំ​។ ដូច្នេះ​បើ​សិន​ជា​អនុញ្ញាត​ឲ្យមាន​បាតុកម្ម នោះ​វា​ហាក់ដូចជា​ជំរុញ​អោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រំលោភ​លើ​ស្ថាន​ប័ន​តុលាការ ដែល​ផ្ទុយ​ពី​ច្បាប់​។​

​យ៉ាងណាក៏ដោយ សហគមន៍​ដីធ្លី តាមរយៈ​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​បឹង​កក់ នៅ​តែ​រក្សា​ជំហរ ធ្វើបាតុកម្ម ១ ខែ ចាប់ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥ នៅ​ទីលាន​ប្រជាធិបតេយ្យ​។ ជា​បាតុកម្ម ដែល​ស្ត្រី​សកម្មជន​ដីធ្លី ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​ភ្នំពេញ ទាមទារ​អោយ​ដោះលែង​សកម្មជន​ដីធ្លី ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ពន្ធ​ធានា​គារ​ព្រៃ​ស​ជា​បន្ទាន់ និង​ទាមទារ​អោយ​បញ្ចប់​ជម្លោះ​នយោបាយ និង​ភាពច្របូកច្របល់ នៅក្នុង​សង្គម​កម្ពុជា​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *