អាជ្ញាធរ​​​ខេត្តរតនគិរី ប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅសមាសទី២

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាពលោក​ ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក​ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីគ្រប់មន្ទីរ អង្គភាព ស្ថាប័ន ជំនាញជុំវិញខេត្តសរុបប្រមាណជាង៣០០នាក់។

លោក​ ថង សាវុន អភិបាលខេត្តមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយអំពីលទ្ធផលការងារក្នុងឆមាសទី១ ដើមឆ្នាំ២០១៧កន្លងមកនេះ ត្រូវធ្វើការពិភាក្សាឆ្លុះបញ្ចាំងបទពិសោធ បញ្ហាប្រឈម និងការកំណត់យុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាទាំងនោះដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលគ្រប់ថ្នាក់ សំដៅលើកកម្ពស់សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសផ្តល់ភាពជឿជាក់ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ព្រមជាមួយការយកចិត្តទុកដាក់ឆ្លើយតបការផ្តល់សេវាសំណូមពរ និងសេវាតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន ។

លោក​អភិបាលខេត្តមានប្រសាសន៍បន្តថា កិច្ចប្រជុំនេះបានលើកយកប្រធានបទសំខាន់ៗចំនួន៤ ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងរួមមាន៖

ទី១ ៖ ការគាំទ្រ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងការអនុវត្តសិទ្ធិ សេរីភាពបញ្ចេញមតិតាមរយៈការចូលរួមរបស់អង្គការសង្គមស៊ីវិល និងតាមរយៈការតវ៉ាប្រឆាំងនានាសំដៅទប់ស្កាត់អំពើញុះញ៉ុង បង្ករហិង្សា និងចលាចលក្នុងសង្គម។

ទី២ ៖ កិច្ចដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ មានជាអាទិ៍ ការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការការជំរុញការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ព្រមទាំងការខិតខំសម្របសម្រួលដោះស្រាយបញ្ហានានានោមូលដ្ឋាន។

ទី៣ ៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងទីបួន ការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបសគណៈបញ្ជាការឯកភាពរដ្ឋបាលនៅគ្រប់ថ្នាក់៕

Loading...