អាមេរិកទទួលយកជនភៀសខ្លួនស៊ីរី១ម៉ឺននាក់រហូតដល់ឆ្នាំក្រោយ

សេតវិមាន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ បានប្រកាសថា ប្រធាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ជាឲ្យមានការទទួលយកជនភៀសខ្លួនស៊ីរីឲ្យមករស់នៅក្នុងទឹកដីអាមេរិក ដែលរហូតដល់ឆ្នាំខាងមុខគឺមានរហូតដល់១ម៉ឺននាក់ ។ ការប្រកាសបែបនេះផងដែរ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ថា អាមេរិកមិនបានខិតខំប្រឹងប្រែងឲ្យពេញសមត្ថភាពនៅក្នុងកិច្ចការមួយយនេះ ។

លោក Josh Earnest អ្នកនាំពាក្យរបស់សេតវិមានបានថ្លែងថា លោកបារ៉ាក់ អូបាម៉ា បានស្នើឲ្យមានការពិនិត្យពិច្ច័យទទួលយកជនភៀសខ្លួនស៊ីរីឲ្យបានពី១៥០០នាក់ ឆ្នាំនេះ រហូតដល់១ម៉ឺននាក់ទៅដល់ឆ្នាំខាងមុខ ដែលចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែតុលា តទៅ ។ លោក Josh Earnest បញ្ជាក់ថា លោកប្រធានាធិបតីបានមានបំណងឲ្យក្រុមការងារព្រមទទួលយកយ៉ាងហោច១ម៉ឺននាក់ ជនភៀសខ្លួនមកពីស៊ីរី ក្នុងឆ្នាំខាងមុខ ។

ខណៈដែលពិភពលោកទាំងមូលកំពុងតែរន្ធត់ចិត្តនៅក្នុងបញ្ហាជនភៀសខ្លួននោះ សហរដ្ឋអាមេរិកក៏ទទួលរងការគាបសង្កត់ខាងផ្លូវនយោបាយឲ្យមានសកម្មភាពភ្លាមៗបន្ទាន់ណាមួយផងដែរ ។ សហរដ្ឋអាមេរិកបាននិយាយថា ស្ថិតនៅអំឡុងពេលបច្ចុប្បន្នេះ ខ្លួនទទួលយកជនភៀសខ្លួនប្រមាណ៧ម៉ឺននាក់ជារៀងរាល់ដែលភៀសខ្លួនរត់គេចចេញពីប្រទេសរបស់ខ្លួនដែលកំពុងមានវិបត្តិ ។ ប៉ុន្តែចំពោះជនភៀសខ្លួនស៊ីរី ហាក់មានការយឺតយ៉ាវនៅក្នុងការប្រកាសទទួលយក ។

ជនភៀសខ្លួនមកពីស៊ីរី ក៏ដូចមកពីតំបន់នោះទាំងមូលត្រូវតែឆ្លងការត្រួតពិនិត្យសន្តិសុខយ៉ាងប្រយ័ត្នប្រយែងបំផុត ដែលមិនអាចឲ្យមានក្រុមជ្រុលនិយមបន្លំខ្លួនចូលបានឡើយ បើទោះបីស្ថិតក្រោមការចុះបញ្ជីដោយអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ ។ មានការប៉ា់ន់ប្រមាណថា ជនភៀសខ្លួនស៊ីរីប្រមាណ៤លាននាក់បានភៀសខ្លួនចាកចេញពីប្រទេសកំណើតរបស់ខ្លួន ដោយសារតែសង្គ្រាមរយៈពេល៤ឆ្នាំកន្លងមកនេះ ៕

barack-obama-delivers

Syrian refugees

Loading...

Leave a Reply

Your email address will not be published. Required fields are marked *