អាមេរិកព្រមានបណ្ដាប្រទេស​ក្នុងតំបន់អាមេរិកឡាទីនឲ្យប្រយ័ត្នចំពោះការវិនិយោគ​ចិន​

អាមេរិក ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ​Rex Tillerson បានព្រមានបណ្ដាប្រទេសនៅអឌ្ឍគោលខាងលិចឲ្យប្រុងប្រយ័ត្នចំពោះការវិនិយោគរបស់ប្រទេសចិនដោយបាននិយាយថាការវិនិយោគទាំងនោះគឺស្រដៀងគ្នាទៅនឹងការធ្វើអាណានិគមរបស់អឺរ៉ុបកាលពីអតីតកាលដែរ។

នៅមុនចាប់ផ្ដើមដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន៥ក្នុងតំបន់អាមេរិកឡាទីន លោក Tillerson បាននិយាយថា ប្រទេសចិនកំពុងតែស្វះស្វែងពង្រីកខ្លួនឯងតែប៉ុណ្ណោះតាមរយៈគម្រោងវិនិយោគ និងអភិវឌ្ឍន៍នានា។ លោក Tillerson បាននិយាយថា រដ្ឋាភិបាលក្នុងតំបន់គួរតែការពារខ្លួនឯងប្រឆាំងនឹងតួអង្គកេងប្រវ័ញ្ចជញ្ជក់ឈាមទាំងឡាយ។

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានបញ្ជាក់ថា ការវិនិយោគរបស់ចិនមើលទៅល្អ ប៉ុន្តែតែងតែមានផលប៉ះពាល់អាក្រក់ត្រលប់មកវិញ និងបាននិយាយថា តំបន់អាមេរិកឡាទីនមិនត្រូវការអំណាចចក្រពត្តិនិយមថ្មីទៀតទេ៕

Loading...