អាមេរិកស្លាប់ដំបូងគេ ជំងឺCOVID-១៩ រីឯកូរ៉េខាងត្បូង ឆ្លងកើនជាង3100 ករណី

កូរ៉េខាងត្បូងឆ្លងជំងឺ កូវីដ ១៩ ថ្មីចំនួន 813 ករណីទៀត នៅថ្ងៃសៅរ៍ ទី29 ខែកុម្ភ: ធ្វើឲ្យចំនួនសរុប កើនឡើង3.150, ច្រើនជាងគេបំផុតក្រៅពីប្រទេសចិន និង ខណៈដែលនៅជុំវិញពិភពលោកឆ្លងជំងឺនេះសរុបជាង85,000 ករណី ។ នៅអាមេរិកអ្នកជំងឺដំបូងគេបានស្លាប់ហើយអាជ្ញាធរនៅក្នុងតំបន់បានប្រកាសអាសន្ន។


ក្រុម មន្រ្តី កូរ៉េខាងត្បូង បានព្រមាន អំពីការកើនឡើងយ៉ាងខ្លាំងទៀត ខណៈបានធ្វើតេស្តមនុស្សរាប់ពាន់នាក់ ជាពិសេសនៅភាគអាគ្នេយ៍ទីក្រុង Daegu ជាកន្លែងព្រះវិហារសាសនាយាយស៊ូ Shincheonji ដែលជាសម្បុកនៃមេរោគច្រើនជាងគេបំផុត។

ជាង ៨៦ ភាគរយ អ្នកជំងឺ COVID-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានស្ថិតនៅក្នុងទីក្រុង Daegu និងទីក្រុងក្បែរខាងនោះ។

អ្នកតាមដានស្ថានការណ៍បានបញ្ជាក់ថា ឥឡូវនេះប្រទេសកូរ៉េខាងត្បូងមានចំនួនករណីអ្នកជំងឺ កូវីដ ១៩ ច្រើនជាងគេ ក្រៅពីប្រទេសចិន។ នៅចិនដីគោកមានជាង ៧៩.០០០ ករណី។

កាសែត The Washington Post បានរាយការណ៍ថា ការផ្ទុះនៃជំងឺនេះបានជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេសចិន និងប្រទេសផ្សេងទៀតដែលមានឆ្លងជំងឺនេះ។

ប្រទេសកូរ៉េខាងជើងពុំមានការផ្សព្វផ្សាយឲ្យដឹងអំពីករណីឆ្លងជំងឺនេះឡើយ។ កូរ៉េខាងជើងបានបិទព្រំដែនជាប់ជាមួយប្រទេសចិនក្រមាណ៩៣០ម៉ៃផ្អាករាល់ជើងហោះហើរ និងរថភ្លើង ទាំងទៅ និងត្រឡប់មកវិញពីប្រទេសចិន ហើយបានស្នើដល់អ្នកការទូតទាំងអស់កុំចាកចេញពីប្រទេសរបស់ខ្លួនឡើយ ។

ពាក់ព័ន្ធនឹងជំងឺនេះផងដែរ នៅក្នុងទឹកដីសហរដ្ឋអាមេរិក មានអ្នកជំងឺ កូវីដ ១៩ នេះដំបូងគេបានបិតបង់ជីវិត ។ អាជ្ញាធរសហរដ្ឋអាមេរិករដ្ឋវ៉ាស៊ីនតោន បានប្រកាសអាសន្នហើយថានឹងចិត្តវិធានការដែលចាំបាច់ទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ៕

Loading...