អាមេរិក និងចិន រួមគ្នាដាក់ទណ្ឌកម្មមែនទែនប្រឆាំងកូរ៉េខាងជើង

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា និងលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបប្រជុំគ្នាពិភាក្សាគ្នាពាក់ព័ន្ធការបង្ករឿងញឹកញាប់របស់ទីក្រុងព្យុងយ៉ាងដែលបាញ់សាកល្បងកាំជ្រួចមីស៊ីលម្តងហើយម្តងទៀត ហើយជាលទ្ធផល ប្រមុខមេដឹកនាំមហាអំណាចទាំងពីរបានព្រមព្រៀងអនុវត្តការដាក់ទណ្ឌកម្មមែនទែនប្រឆាំងកូរ៉េខាងជើង ។

កិច្ចប្រជុំនេះបានកន្លងទៅរយៈពេល២ថ្ងៃមកហើយ ហើយអ្នកនាំពាក្យសេតវិមាន កាលពីថ្ងៃទី១ ខែមេសា បានថ្លែងថា ប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងប្រធានាធិបតីស៊ី ជីនពីង ពុំមានការខ្វែងគំនិតគ្នានោះទេ ចំពោះបញ្ហាដាក់ទណ្ឌកម្មកូរ៉េខាងជើង ។

ប្រភពបន្តថា មេដឹកនាំទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ចូលរួមគ្នាដោះស្រាយការគំរាមកំហែងរបស់កូរ៉េខាងជើង ក៏ដូចរួមគ្នាគាំទ្រឧបទ្វីបកូរ៉េ ជាឧបទ្វីបដែលគ្មានអាវុធនុយក្លេអែរ និងប្រព័ន្ធកាំជ្រួចមីស៊ីលបាលស្ទិក ។ ជាមួយគ្នានេះមេដឹកនាំទាំងពីបានប្តេជ្ញារួមគ្នាអនុវត្តតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មាត្រា ២២៧០ ផងដែរ ៕ ក្តាមស្រែ

us-president-barack-obama

Loading...

Leave a Reply

Your email address will not be published. Required fields are marked *