អាយុ១១ឆ្នាំសោះ ក្លាយជាឃាតកសម្លាប់មនុស្ស

ខេត្តកំពង់ចាម : កុមារាពិការអវយវ និងជាមនុស្សគថ្លង់ម្នាក់អាយុ៧ឆ្នាំ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋដោយសារដើរពុំរួច ស្រាប់តែឃើញជាសពចងកទៅវិញ ។

ខេត្តកំពង់ចាម៖ ទោះបីឃើញផ្ទាល់និងភ្នែកបែបនេះក៏ដោយ វាមិនអាចធ្វើឲ្យសមត្ថកិច្ចជំនាញជឿជាក់បានឡើយ រហូតមាន ការសើបអង្កេត និងឈានទៅចាប់ខ្លួនជនសង្សយ័ម្នាក់ជាអនីតិជនដូចគ្នា ។ ប៉ូលិសបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី សមត្ថកិច្ចនគរបាលយទទួលបានព័ត៌មាន និងបណ្ដឹងពីឈ្មោះ ជឹម សាវឿន ភេទស្រីអាយុ៤៩ឆ្នាំ រស់នៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀមខេត្តកំពង់ចាម បានឲ្យដឹងថាឈ្មោះ ស៊ាក ម៉េងហ៊ាង ភេទប្រុសអាយុ០៧ឆ្នាំ មនុស្សគថ្លង់ ដែលត្រូវជាចៅរបស់គាត់បានចងកសម្លាប់ខ្លួននៅព្រៃខាងក្រោយផ្ទះកាលពីថ្ងៃ២៤ ខែមករាឆ្នាំ២០១៩វេលាម៉ោងប្រហែល១១ និង០០ ។

បន្ទាប់ពីទទួលបានពត៌មានភ្លាម និងបណ្ដឹងភ្លាមកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ប៉ុស្តិនគរបាលទ្រាន ជំនាញការិ យាលយ័ព្រហ្មទណ្ឌ័កំរិតធ្ងន់ ការិយាលយ័បច្ចេកទេសវិទ្យាសាស្រ្តបានសហការធ្វើការស្រាវជ្រាវសពឃើញថា ជាករណីឃាតកម្ម មិនមែនអត្តឃាតទេ ។

ពេលសមត្ថកិច្ចបានចុះរស្រាវជ្រាវរហូតមកដល់ថ្ងៃ២៨ ខែមករាឆ្នាំ២០១៩ បានកំណត់ជនសង្ស័យម្នាក់ឈ្មោះ ថធ អាយុ១១ឆ្នាំភេទប្រុស ខ្មែរ មានទីលំនៅភូមិវាលគ្រៀល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងហៅមកសួរនាំនៅចំពោះមុខអាណាព្យាបាល ម្ដាយ ។ ជនសង្ស័យបានសារភាពថា នៅថ្ងៃទី២៤ ខែមករាឆ្នាំ២០១៩ នៅវេលាម៉ោង១១ ខ្លួនបានជិះកង់ចេញពីចំការរបស់ខ្លួននៅចំនុចខាងលើទំនប់ត្រួយចេកឆ្ពោះមកផ្ទះរបស់ខ្លួននៅជាប់របងវត្តទ្រានក៏បានជួបជាមួយឈ្មោះ ស៊ាក ម៉េងហ៊ាង ០៧ ជាមនុស្សគថ្លងស្វិតជើងទាំងពីដើរដោយ កង់រុញ ពេលនោះខ្លួន ជនសង្ស័យ ក៏បានឈប់កង់ ហើយបានធ្វើសកម្មភាពលើកបីឈ្មោះ ស៊ាក ម៉េងហ៊ាង កាត់ព្រៃចុះទៅដល់ចំនុងកើតហេតុក៏យកខ្សែបំពង់ទឹកត្នោតពណ៌ខ្មៅសរសៃតូចយកទៅចងរុំ ក ជនរងគ្រោះ ហើយអូសទៅចំនុចព្រៃក្រោមដើមសង្កែរហើយធ្វើសកម្មភាពកាន់កន្ទុយខ្សែហើយឡើងលើដើមសង្កែរហើយរឹតកជនរងគ្រោះប្រកាច់ស្លាប់ភ្លាមៗ ។

ជនសង្សយ័បានបញ្ជាក់ថាមូលហេតុបណ្តាលឲ្យខ្លួនសម្លាប់ជនរងគ្រោះ ព្រោះខឹងនិងឈ្មោះ ម៉េង ហ៑ាង កាលពី៤ថ្ងៃមុនបានយកដុំថ្មគប់ជើងខ្លួន ។ បន្ទាប់ពីសមត្ថកិច្ចបញ្ជូនសំណុំរឿងដល់ព្រះរាជអាជ្ញាអមតុលាការខេត្តកំពង់ចាមហើយ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានអនុញ្ញាតឲ្យជនសង្ស័យត្រឡប់ទៅមូលដ្ឋានវីញដោយជនសង្សយ័ជាអនីតិជនមិនទាន់គ្រប់អាយុត្រូវឃុំខ្លួន៕

 

Loading...