អាយុ១៤ឆ្នាំចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំ

ខេត្តកំពង់ស្ពឺ៖ អាណាព្យាបាលកុមារីរងគ្រោះបានទៅបឹងនគរបាលដើម្បីជួយធ្វើអន្តរាគមន៍ ខណៈដែលបានអះអាងថា កូនស្រីរបស់គាត់អាយុ៤ឆ្នាំ ត្រូវជនសង្ស័យអាយុ១៤ឆ្នាំចាប់រំលោភ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ អាណាព្យាបាលឈ្មោះ កែ វួចសារ អាយុ២៧ឆ្នាំ របស់កុមារីរងគ្រោះ រស់នៅក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ពាក់ព័ន្ធករណីកូនស្រីរបស់គាត់បានទទួលរងការចាប់រំលោភសេពសន្ធវៈ ។

ប្រភពបន្តថា ជនសង្ស័យឈ្មោះស៊ុក រតនា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានចាប់រំលោភសេពសន្ធវៈលើកូនស្រីរបស់គាត់ឈ្មោះ ឈ ម. ហ. អាយុ៤ឆ្នាំ វេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្ទះរបស់ជនសង្ស័យផ្ទាល់តែម្តង ។

កម្លាំងសមត្ថកិច្ច បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលជនរងគ្រោះហើយនោះ បានហៅឈ្មោះ ស៊ុក រតនា ជាជនសង្ស័យចូលខ្លួនមកសាកសួរ ហើយនៅចំពោះមុខសមត្ថកិច្ច គេបាននិយាយថា ខ្លួនពិតជាបានបបួល និងចាប់ដៃ កុមារី ឈ.ម.ហ. ឡើងទៅលើផ្ទះចាប់រំលោភប្រាកដមែន ៕ មណ្ឌលច្បារមន

Loading...