អាយុ១៦ឆ្នាំសោះចេះចាប់រំលោភ តែមិនបានសម្រេច

ភ្នំពេញ៖ យុវជនសង្ស័យម្នាក់ ទើបតែអាយុ១៦ឆ្នាំប៉ុណ្ណោះ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈលើអនីតិជនម្នាក់ តែមិនបានសម្រេចនោះទេ ហើយក្រោយពីសកម្មភាពមិនយូរប៉ុន្មាន ខ្លួនគេក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្តាយជនរងគ្រោះ។

ករណីនេះភ្ញាក់ផ្អើលឡើងពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចវត្តទឹកថ្លា ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ិត សាវុធ អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ៥អា ផ្លូវ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីីភ្នំពេញ ។

ម្តាយកុមារីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាម្តាយបានទៅចូលរួមពិធីបុណ្យសពគេនៅវត្តទឹកថ្លា ខណៈដែលគាត់រវល់នោះ ជនសង្ស័យឆ្លៀតឱកាស ហៅកូន(ជនរងគ្រោះ)របស់គាត់ទៅបន្ទោរបង់ ហើយជនសង្ស័យធ្វើសកម្មភាពចាប់រំលោ ភតែមិនបានសម្រាចនោះទេ ។

ប្រភពបន្តឲ្យដឹងថា ពេលត្រឡប់មកផ្ទះវិញ គាត់បានឃើញឈាមប្រឡាក់លើជើង ហើយកូនរបស់គាត់ប្រាប់ថា ជនសង្ស័យខាងលើបានចាប់រំលោភ ហើយគាត់ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឲ្យចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕

aq

fr

Loading...

Leave a Reply

Your email address will not be published. Required fields are marked *