អាយុ​១៨​ឆ្នាំសោះធ្វើជា​ចោរឆក់ទៅហើយ មកពីមូលហេតុអ្វី?

​ភ្នំពេញ​ ៖ យុវជន​២​នាក់ ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី​១ សហការ​ជាមួយ​ប្រជាពលរដ្ឋ​ចាប់​ខ្លួន​បាន ខណៈពួកគេ ជិះ​ម៉ូតូ​ទៅធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​បានសម្រេច តែ​ជា​អកុសល​ជិះ​ម៉ូ​តូ​គេច​ទៅ​បុក​រថយន្ត​គេ​ទើប ​កាលពី​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៩​និង​៣០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៤ (​ភោ​ជនីយដ្ឋាន វ័ន​ម័​រ​) ផ្លូវ​លេខ​៣១៥ ក្រុមទី​៣៦​ភូមិ​៩ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក។

ប៉ូលិសឲ្យដឹងថា ជនសង្ស័យ ទី​១- ឈ្មោះ ប្រាក់ នុ​ន ហៅ វេហា ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទី​លំនៅ​ផ្ទះ​លេខ​១១៧​ឈ ផ្លូវ​៩៣ ភូមិ​បឹង​សាឡាង​ សង្កាត់ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​អ្នក​ឆក់​កាបូប​ជនរងគ្រោះ​)។ ទី​២- ឈ្មោះ សុខា លំផាត់ ហៅ ផាត់ ភេទ​ប្រុស​ អាយុ១៨​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​បឹង​សាឡាង សង្កាត់ឫស្សី​កែវ​ ខណ្ឌឫស្សី​កែវ រាជធានី​ភ្នំពេញ (​អ្នកបើក​ម៉ូតូ​)។

វត្ថុ​តាង​ចាប់​យក​រួមមាន ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក Honda C110​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BM-0861 លេខ​តួ​និង​ម៉ាស៊ីន​: 8015141។ ទូរស័ព្ទ​ចំនួន​០១​គ្រឿង​ម៉ាក​Samsung​ចុច​ពិល​(​ចាស់​) ពណ៌ស។ ចំណែក​ជនរងគ្រោះ ជា​មនុស្ស​ស្រី​ម្នាក់ឯង ជនជាតិ​ខ្មែរ អាយុ​ប្រហែល​៣០​ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ ដើរ​ថ្មើរជើង (​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​) មិន​ដាក់ពាក្យ​ប្តឹង​នោះ​ទេ​។

ជនសង្ស័យ​ឈ្មោះ សុខា លំផាត់ និង​ប្រាក់ នុ​ន កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕

Loading...