អាវុធហត្ថខេត្តស្ទឹងត្រែងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធនិងករណីជួញដូរប្រើប្រាស់គ្រឿងញៀន

ខេត្តស្ទឹងត្រែង៖ ក្មេងឈាមរាវម្នាក់ត្រូវបានអាវុធហត្ថខេត្តស្ទឹងត្រែង បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់នាព្រឹកថ្ងៃ២៦ វិច្ឆកានេះ ដោយជាប់ពាក់ព័ន្ធនិងការជួញដូរប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន១កញ្ជប់តូច។

ការឃាត់ខ្លួននោះបានធ្វើកាលពីយប់ម៉ោង១២និង៣០នាទីថ្ងៃ២៥វិច្ឆិកា ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៧អា ចំផ្លូវបំបែកចូលឃេក្នុងភូមិគីឡូ៨សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។

មន្ត្រីអាវុធហត្ថខេត្តបានអោយដឹងថា ក្មេងឈាមរាវជាជនសង្ស័យមានឈ្មោះ សំបូរ៉ាត់ ភេទប្រុសអាយុ១៦ឆ្នាំជាសិស្សសាលាថ្នាក់ទី១០រស់នៅភូមិកោះខនឌិន សង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែង។មន្រ្តីអាវុធហត្ថបន្តថាក្រោយចាប់បានជនសង្ស័យសមត្ថកិច្ចរឹបអូសបានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេមីនអាយ(Ice)ចំនួន១កញ្ជប់តូចទំងន់១,៦២ក្រាមម៉ូតូម៉ាកយ៉ម៉ាហាពណ៏ខ្មៅមួយគ្រឿងយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។

ជនសង្ស័យម្នាក់ព្រមទាំងវត្ថុតាងគ្រឿងញៀនដែលដកហូតបានមន្ត្រីអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនិតិវិធីច្បាប់នាព្រឹកនេះរួចរាល់ហើយផងដែរ ៕ ឡុងកាន់សំនៀង

Loading...