អាវុធហត្ថខេត្ត និងគយ ឃាត់រថយន្តដឹកទំនិញធំៗ ជាង៩០គ្រឿង

ខេត្តកោះកុង៖ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ តុលា ឆ្នាំ២០១៥ នេះ អាវុធហត្ថខេត្ត និងគយ បានស្ទាក់ឃាត់រថយន្តដឹកទំនិញធំៗ ជាង៩០គ្រឿង នៅចំណុចរង្វង់មូលអេស៊ីលីដា ក្បែរមន្ទីរពទ្យបង្អែកខេត្តកោះកុង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ដែលដឹកទំនិញចេញពីប្រទេសថៃ ឆ្ពោះទៅរាជធានីភ្នំពេញ។
បើតាមសម្តីរបស់មេការដឹកទំនិញខាងលើ បាននិយាយថា ការដឹកទំនិញទាំងនេះ មានការឯកភាពគ្នាត្រឹមត្រូវ ហើយសុទ្ធតែជាទំនិញស្របច្បាប់ទាំងអស់។
ចំណែកមន្ត្រីគយ បានឲ្យដឹងថា ក្នុងប្រតិបត្តិការស្ទាក់ឃាត់ទំនិញនេះ លោកធ្វើឡើង ដើម្បីត្រួតពិនិត្យឯកសារម្តងទៀត ឲ្យបានច្បាស់លាស់ជៀសវាងការមានបន្លំផ្សេងៗ ហើយ បើខាងលោកពិនិត្យឃើញថា មានលិខិតស្នាមត្រឹមត្រូវ លោកមិនអនុញ្ញាតិឲ្យចេញដំណើរនោះទេ៕

១(4)

៣(1)

៤(2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *