អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ពាក់ពន្ធករណីប្រើអំពើហិង្សា ក្នុងការដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាត និងក្លែងបន្លំឯកសារសារធារណៈ

(ខេត្តក្រចេះ)÷អាវុធហត្ថខេត្តក្រចេះ បានបញ្ជូនជនសង្ស័យ១នាក់ និង វត្ថុតាងរួមមានរថយន្ដមួយគ្រឿង ទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត ក្រោយពីកម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យរូបនោះ ធ្វើការសួរនាំរួចរាល់ នារសៀលថ្ងៃទី២៤ សីហា ឆ្នាំ ២០២០ នេះ ។

យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹដងថា នៅ ថ្ងៃទី២៣ ខែសីហា កម្លាំងអាវុធហត្ថស្រុកព្រែកប្រសព្វ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃាន សម្បិត្ត ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិព្រែកប្រាំ ឃុំព្រែកប្រសព្វ ស្រុកព្រែប្រសព្វ ខេត្តក្រចេះ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ូវ សុខឌីម ភេទប្រុស អាយុ ៥០ឆ្នាំ ជាអ្នកសារព័ត៍មានគេហទំព័រBDP ករណីហឹង្សាដោយចេតនា។

តាមរបាយការណ៍បញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះឃាន សម្បិត្ត នៅថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ បានធ្វើការដឹកជញ្ជូនឈើក្រហម(ឈើគ្រឿងផ្ទះ) តាមរថយន្ដកែច្នៃពីចំនុចព្រៃឡង់ ស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។លុះដល់វេលាម៉ោងប្រហែល៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ខែសីហា ពេលឡានដឹកឈើឈ្មោះ ឃាន សម្បិត្ត បានបើកដល់ចំនុចភូមិទួលស្រឡៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពងចាម ក៍បានជួបរថយន្ដក្រុមអ្នកសារព័ត៍មានចំនួន០២រថយន្តធ្វើការបើកបិទផ្លូវ មិនឲ្យរថយន្ដដឹកឈើធ្វើដំណើរ ក៍មានការប៉ះទង្គិចគ្នាតែម្ដង។ ខណះនោះដែរ ស្រាបតែឈ្មោះឃាន សម្បិត្ត បានបើករថយន្ដ ម៉ាក លុចស៊ីស 470 ពណ៍ត្រេអី ពាក់ស្លាកលេខ ខម ទៅដល់ ចុះពីលើរថយន្ដ ទៅប្រតាយប្រតប់គ្នា ជាមួយឈ្មោះ ម៉ូវ សុខឌីម ជាអ្នកសារព័ត៍មានដើម្បីកំឲ្យថតសកម្មភាពទាំងនោះ ក៍បង្កើតករណីហឹង្សាស្រាលទៅវិញទៅមក និងមានរបួសរៀងខ្លួនបន្តិចបន្តួច ហើយឈ្មោះ ម៉ូវ សុខឌីម ក៍បើករថយន្ដបកក្រោយមកខេត្តក្រចេះវិញ។

តាមរបាយការណ៍ អាវុធហត្ថបញ្ជាក់បន្ថែមទៀតថា ក្រោយពីស្រាវជ្រាវ ជុំវិញរឿងហេតុខាងលើកំណត់ថា ឈ្មោះឃាន សម្បិត្តបានប្រព្រិត្តចំនួន៣ករណី
ទី១, ករណីដឹកជញ្ជូនឈើ ដោយខុសច្បាប់
ទី២,ករណីហឹង្សាស្រាល
ទី៣,ករណីក្លែងឯកសារសារធារណៈ (រថយន្ដស្លាកលេខ ខម)។
បច្ចប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានអាវុធហត្ថខេត្តក្រចេះបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនិតិវិធី៕

 

Loading...