អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ១០នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

(ភ្នំពេញ)៖ នៅវេលាម៉ោង១៥.៣០នាទីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារសហការជាមួយកម្លំាងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងមានការសម្របសម្រួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះបង្រ្គាបនិងឆែកឆេរបន្ទប់ចំនួន៤ ក្នុងខុនដូរមួយកន្លែង ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ យោងតាមពាក្យបណ្ដឹងបងប្រុសជនរងគ្រោះឈ្មោះ XIAO WEN YANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ មានទីលំនៅភូមិអ៊ូឆាង សង្កាត់អឺប៉ី ក្រុងអឺប៉ី ខេត្តហ៊ូប៉ី និងរំដោះបានជនរងគ្រោះ០១នាក់។

ជនសង្ស័យដែលឃាត់ខ្លួនរួមមានជនជាតិចិន០៨នាក់ ភូមា០១នាក់និងខ្មែរ០១នាក់៖
១•ឈ្មោះ ឡូវ ពិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន
២•ឈ្មោះ ឈិន ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន
៣•ឈ្មោះ ស៊ុង ជាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
៥•ឈ្មោះ សោ ឆោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន
៥•ឈ្មោះ វ៉ាង វិនហ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
៦•ឈ្មោះ ជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
៧•ឈ្មោះ ចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន
៨• ហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
៩•ឈ្មោះ ហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិភូមា
១០•ឈ្មោះ ងែត ផល្លា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ

ជនសង្ស័យទាំង១០នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការសាកសួរបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕

Loading...