អាវុធហត្ថស្ទឹងត្រែងបង្ក្រាបក្បួនឈើពីរកាត់ ឃាត់ខ្លួនមនុស្ស១២នាក់

ខេត្តស្ទឹងត្រែង : កម្លាំងកងរាជអាវុធហត្ថខេត្តបាន ចុះបង្ក្រាបក្បូនឈើចំនួនពីរកាត់ ព្រមទាំងឃាត់ខ្លួនមនុស្សចំនួន១២នាក់ កាលពីវេលាម៉ោង ១០:១៥ នាទី យប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ នៅចំណុច កំពង់សាឡាងទន្លេសេកុង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

មន្រ្តីអាវុធហត្ថបានអោយដឹងថា រាល់យប់តែងតែមានក្រុមឈ្មួញយកឈើមកចងជាក្បូនរួចហើយបណ្តែតតាមដងទន្លេសេកុង ទើបមន្ត្រីជំនាញ សហការជាមួយអាវុធហត្ថខេត្ត ដើម្បីចុះល្បាតតាមដងទន្លេក៍ប្រទះឃើញក្បូនឈើ ចំនួនពីរកាត់ ត្រង់ចំណុចសង្កាត់ស្ទឹងត្រែង ។

បើតាមមន្រ្តី អាវុធហត្ថបានបន្តថា:បន្ទាប់ពីបង្ក្រាបក្បូនឈើនេះរួចមក អាវុធហត្ថ ក៍បានឃាត់ខ្លួនមនុស្សចំនួន១២នាក់ ដែលជាម្ចាស់ក្បូន ថែមទាំងទូកសម្រាប់អូសក្បូននោះចំនួន៤គ្រឿងទៀត ។

សមត្ថកិច្ចបញ្ជាក់ថា:មនុស្សទាំងអស់ ទី១ឈ្មោះ សេង បូណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ។ ទី២ឈ្មោះ ឡៃ យ៊ាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទាំងពីរនាក់ រស់នៅ ភូមិថ្មី ឃំុរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ទី៣ឈ្មោះ ផល្លា គីរី ហៅ សាវលិញ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ ទី៤ ឈ្មោះ ឆាន់ ចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ។ ទី៥ឈ្មោះ ថា វណ្ណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ។ ទី៦ ឈ្មោះចាន់ ឆក ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទាំងបីនាក់រស់នៅភូមិកោះដំបង ឃំុបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ ទី៧ឈ្មោះ ម៉ៅ សេងលី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ។ ទី៨ឈ្មោះ មិច កេង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ។ ទី៩ឈ្មោះ អាន ហួង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ។ ទី១០ឈ្មោះ ហឿន ឈុនហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ។ ទី១១ ឈ្មោះសុខ ឃៀ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ។ ១២ឈ្មោះ ខឹម ពេជ្រ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទាំង០៦នាក់ផ្ទះនៅភូមិល្អាង ឃំុល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ចំណែកឯ ទូក ៤គ្រឿងទៀតដែលមនុស្សទាំងអស់នោះប្រើជាមធ្យោបាយសម្រាប់អូសក្បូនឈើខាងលើនេះ ក៍ត្រូវបានអាវុធហត្ថ អូសយកមកទីបញ្ជាការដ្ឋាន ដើម្បីធ្វើការ ប្រគល់ជួនមន្ត្រីជំនាញ យកទៅរក្សាទុកនៅខណ័រដ្ឋបាលព្រៃឈើខេត្តផងដែរ។

បើតាមចម្លើយរបស់មនុស្សទាំងអស់នោះបានប្រាប់ថា:ពួកគាត់បាននាំគ្នាដើរប្រមូលឈើចាស់ៗតាមព្រៃ តាមចំការ ដែលគេទុកចោល យកមកចងជាក្បូនដើម្បីយកទៅប្រើប្រាស់ធ្វើជាអុស និងធ្វើអ្វីៗផ្សេងទៀតសម្រាប់ប្រើការក្នុងផ្ទះនៅឯ ស្រុកកំនើតរបស់ពួកគាត់តែប៉ុណ្ណោះ ពួកគាត់មិនមែនជាឈ្មួញរកស៊ីឈើប្រណិតដូចគេទេ។

ចំពោះចំនួនសរុបរបស់ឈើទាំងអស់នោះមន្ត្រីជំនាញនូវមិនទាន់ដឹងចំនួនច្បាស់នៅឡើយទេ ប៉ុន្តែបើតាមការប៉ាន់ស្មានរបស់សមត្ថកិច្ច បានអោយដឹងថា:ឈើទាំងអស់នោះជាឈើចាស់ ប្រភេទលេខ១ មានចំនួនជិតមួយរយ កំណាត់។

បច្ចុប្បន្នក្បួនឈើខាងលើត្រូវបានមន្ត្រីជំនាញកំពុងតែយករថយន្តស្ទូចដើម្បីស្ទូចឈើទាំងអស់នោះយកមករក្សាទុកក្នុងខ័ណ្ឌរដ្ឋបាលព្រៃឈខេត្ត ចំណែកឯ ទូក ៤គ្រឿងទៀត ដែលម្ចាស់ក្បូនប្រើជាមធ្យោបាយ ព្រមទាំងម្ចាស់ក្បូន ទាំងអស់នោះ ក៍ត្រូវបានអាវុធហត្ថបញ្ជូនខ្លួនប្រគល់អោយទៅមន្ត្រីជំនាញដើម្បីធ្វើតាមនិតិវិធី ៕

 

59572

Loading...

Leave a Reply

Your email address will not be published. Required fields are marked *