អាវុធហត្ថស្រុកសង្កែ ចុះបង្រាបគ្រឿងញៀន២ករណីនៅត្រង់ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង

ខេត្តបាត់ដំបង ៖ អ.ហ ស្រុកសង្កែ បានចុះបង្រាបគ្រឿងញៀន២ករណីនៅត្រង់ចំណុចភូមិ អូសទូក ឃុំ កំពង់ព្រៀង ស្រុក សង្កែ កម្លាំងអ.ហ ដឹកនាំដោយលោកនាយ ចំណង់ អេង រីយ៉ា បានចុះសហការជាមួយកម្លាំងមូលដ្ឋាន-នៅម៉ោង ១៥ និង ៥២ នាទី ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០១៧

ស្រុកមោងឫស្សីនិងកម្លាំងការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀនខេត្តបានធ្វេីការឃាត់ខ្លួនជនសង្ស័យ០១ នាក់ ឈ្មោះ វិន បូរ៉ា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅភូមិ ស្រះកែវ ឃុំ កំពង់ព្រះ ស្រុក សង្កែ ខេត្ត បាត់ដំបង ដកហូតវត្ថុតាង គ្រឿងញៀនប្រភេទម៉ាទឹកកកក ចំនួន ១០ កញ្ចប់ទម្ងន់ ១៩,៣៥ ក្រាម ទូរស័ព្ទដៃ ០១ គ្រឿង និង ម៉ូតូ ០១ គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៦ ផ្លាកលេខ បាត់ដំបង 1V 3329 ។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ។ លុះដល់ នៅម៉ោង ២០ និង ១០ នាទី ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ភូមិ ស្រះកែវ ឃុំ កំពុងព្រះ ស្រុក សង្កែ បានសហការបន្តជាមួយកម្លាំងការិយាល័យជំនាញនិងកម្លាំងអ ហ ស្រុក មោងឬស្សី បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២ នាក់ទៀតៈ១-ឈ្មោះ ចាន់ លី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅភូមិ ដាំស្ពៃ សង្កាត់ ស្លាកែត ក្រុង បាត់ដំបង។២-ឈ្មោះ នុត សុគន្ឋ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិ ជ្រៃកោង សង្កាត់ ស្លាកែត ក្រុង បាត់ដំបង វត្ថុតាងដកហូត១-គ្រឿងញៀនប្រភេទ ម៉ាទឹកកក ០១ កញ្ចប់ទម្ងន់ ២៣,២២ ក្រាម២-ទូរស័ព្ទដៃ ០៣ គ្រឿង៣-រថយន្ត ០១ គ្រឿង ម៉ាក កាម៉ារី ពណ៌ ប្រផេះ ស៊េរី ឆ្នាំ ១៩៩៣ ពាក់ផ្លាកលេខភ្នំពេញ2C1666បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញ។ ឥឡូត្រូវសមត្ថកិច្ចកំពុងកសាងសុំណុំរឿងតាមនិតិវិធីតាមផ្លូវច្បាប់ ៕ នាគខៀវជាយដែន

 

Loading...