អាវុធហត្ថស្រុកសៀមបូកចាប់រថយន្តដឹកឈើតទ្រុង២គ្រឿងប្រគល់ជូនលោកមេព្រៃ

ខេត្តស្ទឹងត្រែងៈ រថយន្តសាំយ៉ុងតទ្រុង២គ្រឿង តែងតែដឹកឈើប្រភេទលេខ២ជារៀងរាល់ថ្ងៃក្នុងគោលបំណងយកទៅលក់នៅទីផ្សារនៃខេត្តគោលដៅត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសៀមបូកបង្ក្រាបបាន ខណៈកំពុងដឹកជញ្ជូនឈើលើដងផ្លូវដីគ្រួសក្រហមកាលពីវេលាម៉ោង១០និ១៥ព្រឹកថ្ងៃ១០ កុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្រែក្រសាំងឃុំស្រែក្រសាំងស្រុកសៀមបូកខេត្តស្ទឹងត្រែង។

លោកអនុសេនីយ៍ឯក ហេងណានមេបញ្ជាការស្តីទីស្រុកសៀមបូកបានអោយដឹងថា

រថយន្តខាងលើនេះគឺតែងតែលួចដឹកឈើជារៀងរាល់ថ្ងៃហើយបើកបរក្នុងល្បឿនលឿនមិនដែលគិតថាខ្លាចប៉ះពាល់ទៅលើប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកឡើយ។

លោកថាដោយមានបទបញ្ជារពីឯកឧត្តមមេបញ្ជារកងរាជអាវុធហត្ថខេត្តពីបង្កានិងទប់ស្កាត់បទល្មើសធនធានធម្មជាតិលោកបានដឹកនាំកម្លាំងស្រុកចុះបង្ក្រាបបានតែម្តង។

លោកបន្តថា រថយន្តដឹកឈើដែលកម្លាំងលោកបង្ក្រាបបាននោះជារថយន្តប្រភេទសាំយ៉ុងតទ្រុងចំនួន២គ្រឿង.រថយន្តទី១ម៉ាកសាំយ៉ុងពណ័សំបកឪឡឹកពាក់ស្លាកលេខ២D៣៦៩៣បើកកបរដោយឈ្មោះអាត់សុចាន់ភេទប្រុសអាយុ៣១ឆ្នាំខ្មែរមុខរបរលក់ឥវ៉ាន់ចាប់ហួយរស់នូវភូមិបាយ៉ាបឃុំស៊ាឃ៊ាងស្រុកកំចាយមាខេត្តព្រៃវែងដឹកឈើក្តាកកោះ១៥សន្លឹកប្រវែង៦ម៉ែត្រនិងឈើទាល១៦ដើម=០,៦៥៤ម៉ែត្រ។

រថយន្តទី២ម៉ាកសាំយ៉ុង ពណ័ខៀវទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២F5075បើកបរដោយឈ្មោះសុនសូត្រ ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរដើរលក់ឥវ៉ាន់ចាប់ហួយរស់នូវភូមិឃុំជាមួយគ្នាដឹកក្តាកកោះ១១សន្លឹកនិងសរសរផ្ជឹក១ដើម=០,២២០មែត្រគូបសរុបមានចំនួន០,៨៧៤មែត្រគូប។ ក្រោយពីបង្ក្រាបខាងនោះរួចមកកម្លាំងបាននាំយករថយន្តដឹកឈើនិងជនសង្ស័យប្រគល់ទៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ចាត់ការបន្តតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា ជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងហាក់បីដូចជាមិនសូវយកចិត្តចំពោះការបង្ក្រាបបទល្មើសព្រៃឈើសោះសង្ស័យតែមានឃុបឃិតគ្នាជាមួយឈ្មួញផងក៏មិនដឹងបានមិនបង្ក្រាបទុកអោយតែកម្លាំងប្រដាប់អាវុធបង្ក្រាបរួចប្រគល់អោយរហូត ៕ ឦសាន

Loading...