អាវុធហត្ថ​ខេត្តបាត់ដំបង​បញ្ជូន​ជនសង្ស័យ​គ្រឿងញៀន​៣​នាក់​និង​ថ្នាំ​ញៀន​១៥៥១​គ្រាប់​ទៅ​តុលាការ​

​ខេត្តបាត់ដំបងៈ​ ជនសង្ស័យ​គ្រឿងញៀន​៣​នាក់​រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​WY១៥៥១​ ត្រូវ​បាន​អាវុធហត្ថ​ខេត្តបាត់ដំបង​ចាប់​បញ្ជូន​ទៅ​តុលាការ​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នេះ​ ។

​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​ពី​ក្រុង​បាត់ដំបង​រហូត​ដល់​ស្រុក​រតនៈ​មណ្ឌល​បាន​សម្រេច​ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្សារ​ដំណាក់​ស្តៅ​ភូមិ​ស្តៅ​ ឃុំ​ស្តៅ​ ស្រុក​រនៈ​មណ្ឌល​ខេត្តបាត់ដំបង​។​

​ជាមួយ​និង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​និង​ដកហូត​ថ្នាំ​ញៀន​១៥៥១​ គ្រាប់​ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​ម៉ូតូ​ជនសង្ស័យ​២​គ្រឿង​ទូរស័ព្ទ​៣​គ្រឿង​ដែល​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​សកម្មភាព​លក់​ចែកចាយ​ថ្នាំ​ញៀន​ខុសច្បាប់​ផង​ដែរ​។​

​លោក​អនុសេនីយ៍ឯក​ សំ​ វី​ឡុ​ង​ មេ​បញ្ជាក​កា​រង​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានអោយ​ដឹង​ថា​បុរស​សង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​មានឈ្មោះ​១,​ជា​ម៉ា​ប់​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ស្ទឹង​ត្រង់​ឃុំ​ស្ទឹង​ត្រង់​ស្រុក​ស្ទឹង​ត្រង់​ខេត្តកំពង់ចាម​២,​ឈ្មោះ​ញ៉ែ​ម​វិ​រៈ​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​សង្កាត់​បឹង​សាឡា​ង​រាជធានី​ភ្នំពេញ​និង​ទី​៣,​ឈ្មោះ​ម៉ុ​ន​វាសនា​ហៅ​ផល្លា​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ត្រាង​សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន​។​

​លោក​មេបញ្ជាការ​រង​អាវុធហត្ថ​ក្រុង​បាត់ដំបង​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស​ជ័យ​គ្រឿងញៀន​ទាំង​៣​នាក់​ដោយ​ប្រើប្រាស់​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​ខណៈ​ឃើញ​ជនសង្ស័យ​កំពុង​តែ​ដោះ​ដូរ​ថ្នាំ​ញៀន​ក្នុង​នោះ​សុំ​គោល​ការ​អនុវត្ត​តាម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ប៉ោ​ វណ្ណៈ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ និង​មានការ​សម្របសម្រួល​ការងារ​បង្ក្រាប​ពី​លោក​ ហេង​ លុយ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបាត់ដំបង​ទើប​កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង​។​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​ វែកមុខ​រក​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ទាំង​៣​នាក់​ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​បន្ថែម​ទៀត​៕

fgft

Loading...

Leave a Reply

Your email address will not be published. Required fields are marked *