អាវុធហត្ថ​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ជាប់​ពាក់ព័ន្ធ​និង​ការ​ផ្សំ​គំនិត​អំពើ​ឃាត​កម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​តទៅ​តុលាការ​

​ខេត្តបន្ទាយមានជ័យ​៖​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​បក្ខពួក​មាន​គ្នា​៣​នាក់​បន្ទាប់​ពី​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ោយ​ប៉ែ​ត​ចាប់​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​និង​ការ​ផ្សំ​គំនិត​អំពើ​ឃាតកម្ម​ចាក់​សម្លាប់​បុរស​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​រួច​មក​។​

នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែមករា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​ កម្លាំង​អាវុធ​ ហត្ថ​ការិយាល័យ​ជំនាញ​ ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ ដើម្បី​យក​ ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​ហើយ​។​ ជនសង្ស័យ​មានឈ្មោះ​ ១,​ខ្លី​ ធា​ ហៅ​អា​ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ ២,​ឈ្មោះ​ ក្រូច​ វិបុល​ ហៅ​ឌី​ណា​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​លោក​អនុសេនីយ៍ឯក​ ជា​ ដា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ឱ្យ​ដឹង​ ថា​៖​កាលពី​យប់​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៥​ ជនសង្ស័យ​មាន​គ្នា​៣​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ ឌុ​ប​គ្នា​មក​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ​ ឈាង​ សុ​ជា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ ភូមិ​ ក្បាលស្ពាន​១​សង្កាត់​ប៉ោយ​ប៉ែ​ត​ដោយ​រវាង​ជនសង្ស័យ​និង​ជន​រង​គ្រោះជា​មិត្តភក្តិ​និង​គ្នា​ ។​ លុះ​បន្ទាប់​មក​ជន​ដៃដល់​ជា​ឃាតករ​ឈ្មោះ​ នឿ​ន​ ចាន់​នី​ម​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយ​ប៉ែ​ត​ បាន​ហៅ​ជន​រង​គ្រោះ​ឈ្មោះ​ ឈាង​ សុ​ជា​ ដើរ​ចេញពីផ្ទះ​ទៅ​ ដល់​ចំណុច​ ភូមិ​មិត្ត​ ភាព​ សង្កាត់​ប៉ោយ​ប៉ែ​ត​។​

ចំណែក​ជនសង្ស័យ​ ទាំង​២​នាក់​នេះ​នៅ​ឈរ​និយាយ​ជាមួយ​ប្រពន្ធ​ជន​រង​គ្រោះ​នៅផ្ទះ​។​ ក្នុង​អំឡុង​រវាង​ ជន​ដៃដល់​និង​ជន​រង​គ្រោះ​ពួក​គេ​និយាយ​គ្នា​គេ​មិនដឹង​ថា​អ្នក​ទាំង​២​នាក់​មានការ​ឈ្លោះប្រកែក​គ្នា​និង​មាន​គំនុំ​រឿង​អ្វី​ជាមួយ​គ្នា​នោះ​ទេ​។​ក្រោយ​ពី​ជន​ដៃដល់​ធ្វើ​សកម្មភាព​យក​កាំបិត​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​រួច​មក​បាន​ហៅ​ទូរស័ព្ទ​ជនសង្ស័យ​២​នាក់​នេះ​ដែល​កំពុង​តែ​និយាយ​ជាមួយ​ ប្រពន្ធ​ជន​រង​គ្រោះ​ឱ្យ​ជិះ​ម៉ូតូ​មក​ឌុ​ប​ជន​ដៃដល់​ហើយ​គេចខ្លួន​បាត់​។​ ជន​រង​គ្រោះ​បន្ទាប់​មក​ត្រូវ​ បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ត្រូវ​ជន​ដៃដល់​ចាក់​ឱ្យ​រង​របួសធ្ងន់​ហើយ​ដឹក​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ក៏​ដាច់ខ្យល់​ស្លាប់​។​

​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ក្រោយ​ពី​កើតហេតុ​ព្រឹក​ឡើង​ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​២០១៥​ ប្រពន្ធ​ជន​រង​គ្រោះ​បាន​ មក​ដាក់​ពាក្យ​ បណ្តឹង​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​។​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​ដើម្បី​ស្វែងរក​ចាប់​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​។​លុះ​ការ​ស្រាវជ្រាវ​ឈាន​ដល់​ថ្ងៃ​ទី​១១​ខែមករា​ទើប​សមត្ថកិច្ច​ចាប់​ឃាត់​ ខ្លួន​បាន​បក្ខពួក​ជន​ ដៃដល់​បាន​ ២​នាក់​ខាងលើ​។​ចំណែក​ជន​ដៃដល់​ឈ្មោះ​នឿ​ន​ ចាន់​នី​ម​ បាន​រត់គេច​ខ្លួន​បាត់​។​

មូលហេតុ​ ដែល​ឈាន​ទៅ​ដល់​ជន​ដៃដល់​ចាក់​ជន​រង​គ្រោះ​ស្លាប់​បែប​នេះ​ដោយសារ​តែ​ជន​ដៃដល់​មាន​គំនុំ​ទៅ​លើ​ជន​រង​គ្រោះ​បាន​លួងលោម​យក​ប្អូនស្រី​ជន​ដៃដល់​ទៅ​ដេក​បាត់​ពី​ផ្ទះ​រហូត​ដល់​៤​ថ្ងៃ​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ជន​ដៃដល់​ដើម្បី​ចាប់​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​បន្ត​ទៀត​៕

IMG_8194
IMG_8191
​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *