អាវុធ២ដើមដែលជនសង្ស័យលាក់ទុកត្រូវសមត្ថកិច្ចឃើញនៅក្រោយផ្ទះនៅភូមិក្រវ៉ា

ខេត្តកំពង់ធំៈ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ កំលាំងសមត្ថកិច្ចនគរបាលខេត្ត សហការជាមួយនគរបាលប៉ុស្ដិ៍ក្រវ៉ារកឃើញអាវុធលាក់ទុកធ្វើសកម្មភាពនៅក្នុងអណ្ដូងត្រង់ចំណុចត្រពាំងរ៉ូង ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពង់ធំ។

លោក ប្រាក់ ផាណូ នាយប៉ុស្ដិនគរបាលក្រវ៉ា បានអោយដឹងថាក្រោយពីទទួលបានពត័មានពីជនសង្ស័យបានឆ្លើយសារភាពថាបានលាក់ទុកអាវុធសំរាប់ទុកធ្វើសកម្មភាពនៅចំនុចខាងលើ កំលាំងសមត្ថកិច្ចស្រុក និងខេត្តបានសហការណ៍គ្នាចុៈទៅដល់គោលដៅចំនុចលាក់ទុក ក៏បានរកឃើញ អាវុធ២ដើម ម៉ាក់K54មួយដើម គ្រាប់មួយបង់និងAK47មួយដើមគ្រាប់3បង់ចំនួន60គ្រាប់។

លោក កែ ខាន់ណារ៉ា ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ ខេត្តកំពង់ធំបានអោយដឹងថា ការឈាន់ដល់ការរកឃើញអាវុធ2ដើមនេះគឺ ដោយសាការចាប់ខ្លួនជនសង្ស័យនិងបក្ខពួកកាលពីឆ្នាំមុនជនសង្ស័យមិនបានសារភាពទេតែសមត្ថកិច្ច យើងសើបដឹងថាជនសង្ស័យមានអាវុធ2ដើមលាក់ទុក រហូតមកដល់ថ្ងៃនេះ ប្រើប្រាស់ជំនាញរកឃើញអាវុធទាំងនេះ ៕

fb_img_1479641293031

fb_img_1479641289708

Loading...