អាហ្វហ្គានីស្ថានញាត់គុកក្រុមចោរចាប់ពង្រត់ក្មេង

ប៉ូលីសអាហ្វហ្គានីស្ថានបានចាប់ខ្លួនក្រុមចោរប្លន់ ដែលជាអ្នកចាប់ពង្រត់នៅខេត្ត Ghazni ភាគខាងកើតប្រទេស និងបានដោះលែងកូនក្មេង១៣ នាក់ដើម្បីស្នាមញញឹមរបស់ពួកគេកាលពីថ្ងៃសៅរ៍ ។ នេះបើយោងតាមមន្រ្តីប៉ូលីសខេត្ត Mohammad Mustafa Mayar ។

លោកMayar បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃទី១៦ ខែកក្កដាថា “ក្រុមចាប់ជម្រិតដែលមានសមាជិក៤នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃនេះ ហើយកុមារ១៣នាក់ត្រូវដោះលែងពីការឃុំឃាំងរបស់ពួកគេនោះផងដែរ” ។

មន្ត្រីរូបនោះបាននិយាយបន្តថា “ក្រុមចាប់ពង្រត់កំពុងព្យាយាមនាំក្មេងៗទាំងនោះទៅកាន់សាលារៀនសាសនាមួយចំនួននៅក្នុងប្រទេសប៉ាគីស្ថាន និងលាងខួរពួកគេឱ្យក្លាយទៅជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត” ។ នេះគឺជាក្រុមឃាតកទី២ ដែលត្រូវចាប់ខ្លួននៅក្នុងខេត្ត Ghazni កាលពីសប្តាហ៍មុននោះ។

ខេត្តនេះមានទីក្រុង Ghazni ស្ថិតនៅ១២៥ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងកាប៊ុល ដែលជារដ្ឋធានីរបស់ខ្លួន។

ក្នុងឧប្បត្តិហេតុកាលពីសប្តាហ៍មុន កុមារ២៥ នាក់ត្រូវដោះលែងពីការចាប់ពង្រត់របស់អ្នកចាប់ពង្រត់ផងដែរ ៕ សុរ្ម័ន

Loading...