អាហ្វ្រិកខាងត្បូង៖ ស្លាប់ និងរបួសច្រើននាក់ រត់ជាន់គ្នាក្នុងព្រឹត្តិការប្រកួតបាល់ទាត់

ទូរទស្សន៍រដ្ឋរបស់ SABC បានផ្សាយកាលពីថ្ងៃសៅរ៍ទី២៩ ខែកក្កដាថា មនុស្សពីរនាក់បានស្លាប់ និងច្រើននាក់ទៀតរងរបួស នៅក្នុងការរត់ជាន់គ្នានៅក្នុងពហុកីឡដ្ឋាន FNB របស់អាហ្វ្រិចខាងត្បូង ក្នុងអំឡុងពេលប្រកួតបាល់ទាត់រវាងគូប្រជែង Soweto Kaizer Chiefs និង Orlando Pirates ។

ប្រភព SABC បានដកស្រង់សំដីមន្ដ្រីពហុកីឡដ្ឋានបានថ្លែងថា ការរត់ជាន់គ្នានេះ គឺនៅច្រកមួយនៃពហុកីឡដ្ឋានដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ វគ្គប្រកួតផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០១០នោះ ។

ការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៃការប្រកួតមិនបានបង្ហាញពីការរំខានច្បាស់លាស់ទេ ហើយមន្ត្រីប៉ូលីស និងមន្រ្តីសេវាកម្មគ្រាអាសន្នមិនអាចបញ្ជាក់ភ្លាមៗបានទេ ៕ សុរ្ម័ន

 

Loading...