អា​មេ​រិ​កប​ន្ដ​ផលិត​នាវាមុជទឹក​គ្មាន​មនុស្ស​បើក​

​កម្លាំង​ទាហាន​អា​មេ​រិ​ក​កំពុង​ ស្រាវជ្រាវ​ផលិត​និង​សាកល្បង​នូវ​ប្រភេទ​ នាវាមុជទឹក​គ្មាន​មនុស្ស​បើក​អាច​វាយ​ លុក​ទៅ​លើ​គោលដៅ​នានា​ (UUV)​ ។​ បច្ចេកវិទ្យា​នាវាមុជទឹក​គ្មាន​មនុស្ស​បើក​ ក៏​មិន​ខុស​អ្វី​ពី​យន្ដហោះ​គ្មាន​មនុស្ស​បើក​ UAV​ដែល​កំពុង​តែ​ចូលរួម​បើក​ការ​វាយ​ ប្រហារ​ទៅ​លើ​កម្លាំង​ក្រុម​អ៊ិម​ស្លា​ម​បង្កើត​ រដ្ឋ​ IS​។​

​បច្ចុប្បន្ន​កម្មវិធី​ស្រាវជ្រាវ​នាវា​មុជ​ ទឹក​គ្មាន​មនុស្ស​បើក​របស់​អា​មេ​រិ​ក​ទទួល​ បានការ​យកចិត្ដទុកដាក់​យ៉ាង​ខ្លាំង​ពី​ក្រសួង​ ការពារ​ជាតិ​ ហើយ​ភាព​ជោគជ័យ​គម្រោង​ ខាងលើ​ខ្ពស់​អាច​ជួយ​ដល់​កម្លាំង​ទាហាន​ ជើង​ទឹក​អា​មេ​រិ​ក​កាន់តែ​មាន​សមត្ថភាព​ ខ្ពស់​ជាង​គូប្រជែង​នានា​នៅ​លើ​ពិភព​ លោក​សាក​សមជា​ប្រទេស​មហាអំណាច​ យោធា​ពិភពលោក​ ។​

​ពេល​នេះ​បញ្ហា​ផលិត​UUV​ មិន​ស្ថិត​ នៅ​ត្រង់​បច្ចេកវិទ្យា​នោះ​ឡើយ​ក្រុម​ស្រាវ​ ជ្រាវ​បាន​ផ្ដោត​ទៅ​លើ​ការ​បញ្ជា​UUV​ ក៏​ ដូច​ជា​ផ្ដល់​ព័ត៌មាន​ចេញពី​UUV​មក​កាន់​ ទីបញ្ជាការ​ដូច​ជា​យន្ដហោះ​គ្មាន​មនុស្ស​ បើក​ ។​ ការ​ធ្វើ​សកម្មភាព​នៅ​បាតសមុទ្រ​ មាន​ភាព​ស្មុគស្មាញ​ជាង​សកម្មភាព​នៅ​*​លើ​ដែនអាកាស​ ។​
​ប្រសិនបើ​កម្មវិធី​ផលិត​UUV​ទទួល​ បាន​ជោគជ័យ​សកម្មភាព​ស្រាវជ្រាវ​ ស៊ើបអង្កេត​តាម​ដែនសមុទ្រ​របស់​អា​មេ​ រិ​ក​គ្មាន​អ្វី​ពិបាក​ឡើយ​ ហើយ​សត្រូវ​ពិបាក​ ដឹង​ថា​ អា​មេ​រិ​ក​កំពុង​តែ​ធ្វើ​អ្វី​នា​ពេល​ នេះ​។​

UUV​អាច​ក្លាយទៅជា​សព្វាវុធ​វាយ​ លុក​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​នៅ​ ដែនទឹក​ ។​ UUV​អាច​ចូល​ទៅ​កៀក​គោល​ ដៅ​របស់​សត្រូវ​យ៉ាង​ងាយស្រួល​ហើយ​ ប្រើប្រាស់​មី​ស៊ី​ល​បុក​កម្ទេច​នាវាចម្បាំង​ ឬ​នាវាមុជទឹក​របស់​សត្រូវ​ ។​ នាវា​មុជ​ ទឹក​គ្មាន​មនុស្ស​បើក​នេះ​ធ្វើ​សកម្មភាព​ ដោយ​មាន​សំឡេង​ស្ងាត់​ពិបាក​ក្នុង​ការ​ ចាប់​បាន​ពី​សត្រូវ​ ។​

​នាវាមុជទឹក​ធម្មតា​គ្មាន​មនុស្ស​បើក​ ត្រូវ​ផលិត​មាន​ទំហំ​ធំ​សម្រាប់​ផ្ទុក​មនុស្ស​ និង​ស្បៀងអាហារ​ សម្ភារ​ ចំណែក​នាវា​ មុជទឹក​គ្មាន​មនុស្ស​បើក​មិន​ត្រូវការ​ទី​ តាំង​សម្រាប់​មនុស្ស​ទាំងនោះ​ហើយ​ដែល​ ធ្វើ​ឱ្យ​នាវា​នោះ​អាច​ពង្រួម​មក​តូច​ផ្ទុក​ បាន​ថាមពល​និង​សព្វាវុធ​ជា​ច្រើន​ក្នុង​ ការ​វាយប្រហារ​ទៅ​លើ​គោលដៅ​សត្រូវ​ ហើយ​អាច​ធ្វើ​សកម្មភាព​នៅ​បាតសមុទ្រ​ រយៈពេល​យូរ​ទៀត​ផង​ ។​

​កន្លង​មក​អា​មេ​រិ​ក​ទទួល​បានការ​ជោគ​ ជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផលិត​យន្ដហោះ​ វាយលុក​គ្មាន​មនុស្ស​បើក​និង​នាវា​យាម​ ល្បាត​នៅ​លើ​ផ្ទៃ​ទឹក​គ្មាន​មនុស្ស​បើក​ដូច​ គ្នា​ ប៉ុន្ដែ​នៅ​ពេល​នេះ​អា​មេ​រិ​ក​ក៏​បាន​ បង្កើន​ការ​ផលិត​នាវាមុជទឹក​គ្មាន​មនុស្ស​ បើក​បន្ថែម​ជួយ​ដល់​កម្លាំង​ទាហាន​ប្រទេស​ នេះ​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​ ៕

mbadakhsh20121122085520150

Loading...

Leave a Reply

Your email address will not be published. Required fields are marked *