អា​ល្លឺ​ម៉​ង់​ បារាំង​បញ្ចប់​កិច្ច​ពិភាក្សា​ជាមួយ​រុ​ស្ស៊ី​ ដោយ​មិន​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​អ្វី​ទាំងអស់​

​មេដឹកនាំ​ប្រទេស​អា​ល្លឺ​ម៉​ង់​ លោកស្រី​ អេ​ង​ហ្គេ​ឡា​ ម៉ាក់​កែ​ល​ និង​ប្រធានាធិបតី​បារាំង​ លោក​ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ បាន​បញ្ចប់​កិច្ច​ពិភាក្សា​រយៈពេល​៦​ម៉ោង​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ កាលពី​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដោយ​មិន​បាន​ចេញ​សេចក្តី​ប្រកាស​រួម​ដើម្បី​ឈាន​ដល់​បញ្ចប់​សកម្មភាព​វាយ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។​

​អ្នកនាំពាក្យ​ទីក្រុង​ក្រឹម​ឡាំង​ លោក​ Dmitry​ Peskov​ បាន​ថ្លែង​ថា​ ថ្នាក់ដឹកនាំ​បាន​ព្រមព្រៀង​ពិភាក្សា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​ និង​មាន​សារសំខាន់​ដើម្បី​បន្តការងារ​រួម​នៅ​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ Belarus​ រដ្ឋធានី​ Minsk​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៤​កន្លង​មក​នោះ​ ប៉ុន្តែ​មិន​សម្រេច​បាន​លទ្ធផល​អ្វី​ទាំងអស់​ ។​

​លោក​ Peskov​ បាន​បន្ត​ថា​ ប្រធានាធិបតី​ពូ​ទី​ន​,​ លោកស្រី​អធិការបតី​អា​ល្លឺ​ម៉​ង់​ ហេង​ហ្គេ​ឡា​ ម៉ាក់​កែ​ល​ និង​ប្រធានាធិបតី​បារាំង​ លោក​ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ បាន​ព្រមព្រៀង​ថា​ នឹង​បន្ត​ពិភាក្សា​នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​ទៀត​ តាម​រយៈ​ទូរស័ព្ទ​ ដោយ​ក្នុង​នោះ​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​ ប៉េ​ត្រូ​ ប៉ូ​រ៉ូ​សេន​កូ​ ក៏​មាន​វត្តមាន​ចូលរួម​ក្នុង​ជំនួប​ពិភាក្សា​នោះ​ដែរ​។​

​លោក​ Peskov​ បន្ត​ថា​ ជំនួប​ពិភាក្សា​បាន​បញ្ចប់​ទៅ​វិញ​ហើយ​ ហើយ​ភ្ញៀវ​ទាំងឡាយ​ក៏​កំពុង​ឆ្ពោះទៅ​កាន់​អាកាសយានដ្ឋាន​រួច​ហើយ​ដែរ​។​ លោក​បន្ត​ថា​ នៅ​ពេល​នេះ​ ការងារ​ដែល​បាន​ព្រមព្រៀង​គឺ​ការ​រៀបចំ​គោលការណ៍​រួម​លើ​ឯកសារ​មួយ​ដើម្បី​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​បាន​ធ្វើ​ឡើង​នា​ពេល​កន្លង​មក​នៅ​រដ្ឋធានី​ Minsk​ ប្រទេស​ Belarus​ ដោយ​ក្នុង​នោះ​រួម​បញ្ចូល​គម្រោង​ដែល​ដាក់​ឡើង​ដោយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ និង​គម្រោងការ​របស់​ប្រធានាធិបតី​ពូ​ទី​ន​ផង​ដែរ​។​

​ជម្លោះ​រវាង​ក្រុម​បះបោរ​គាំទ្រ​រុ​ស្ស៊ី​ នឹង​កងកម្លាំង​រដ្ឋាភិបាល​ស្ថិត​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​នោះ​ រហូត​មក​ដល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​ជាង​៥​ពាន់​នាក់​ហើយ​ ។​ លោកស្រី​ម៉ាក​កែ​ល​ និង​លោក​ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ប៉ូ​រ៉ូ​សេន​កូ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ស​ប្តា​ហ៍​ខាង​មុខ​នេះ​នៅ​ទីក្រុង​ គៀវ​ ប្រទេស​អ៊ុយ​ក្រែ​ន​ ៕​ យ៉ា​ត​ សុមេធ​


cQy4JL2PK-0
OverviewUkraineWars02_zps3973cb3c
RonT8370887

Loading...

Leave a Reply

Your email address will not be published. Required fields are marked *