ប្រេស៊ីល ៖ ក្រសួងសុខាភិបាលបាននិយាយថាប្រទេសអាហ្សង់ទីនកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថាមានករណីឆ្លងកូវីដ១៩ថ្មីចំនួន ២៣.៦៨៣ ករណីក្នុងរយៈពេល ២៤ម៉ោងកន្លងមកដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះឡើងនៃវីរុសនេះ។
ក្រសួងបាននិយាយថាករណីឆ្លងសរុបចំនួន ២.៤៧៣.៧៥១ នាក់នៅក្នុងប្រទេសអាហ្សង់ទីន ។ មនុស្សចំនួន២៩០នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងប្រទេសដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៥៧ ១២២ នាក់។
ខេត្តដែលរងគ្រោះខ្លាំងជាងគេគឺនៅខេត្ត Buenos Aires មានករណីឆ្លងថ្មីចំនួន ១៤.៣៩០ ករណីត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះដែលនាំអោយរដ្ឋាភិបាលបង្កើនវិធានការណ៍គម្លាតសង្គមនៅទីនោះរួមទាំងការរឹតត្បិតការធ្វើដំណើរទៅទីសាធារណៈបើគ្មានការ សំខាន់។
ខេត្តដែលមានប្រជាជនច្រើនជាងគេរហូតមកដល់ពេលនេះបានរាយការណ៍ថាមានករណីឆ្លងសរុបចំនួន ១.០៤៩.៩៨០ករណីដែលជាចំនួនច្រើនបំផុតក្នុងចំណោមតំបន់ខេត្តនានា។
សូមជម្រាបថា រហូតមកដល់ពេលនេះប្រទេសអាហ្សង់ទីនបានចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ៤.៨៧៩.៦៥៣ ដូសហើយ៕