អឺរ៉ុបបង្កើតក្របខ័ណ្ឌបាល់ទាត់ថ្មីមួយទៀតគឺ European Super League មានក្លិបចូលរួម១២ហើយ

ពានរង្វាន់ European Super League បានចាប់កំណើតឡើងមួយទៀតនៅតំបន់អឺរ៉ុប ដើម្បីឲ្យមានក្លិបធំៗប្រកួតប្រជែងជាមួយនឹងប្រាក់រង្វាន់ច្រើនជាងមុន។ ការបង្កើតនេះគឺយោងតាមការបញ្ជាក់ជាផ្លូវការនៅថ្ងៃចន្ទនេះ ហើយចេញដោយសេចក្តីថ្លែងការណ៍មួយត្រូវបានចេញផ្សាយដោយសារព័ត៌មាន MARCA ផងដែរ។

លោក Florentino Perez នឹងក្លាយជាប្រធានដំបូងនៃក្របខ័ណ្ឌពានរង្វាន់ European Super Leagueដែលមានក្លិប១២គឺ Real Madrid, Barcelona, Atletico Madrid, AC Milan, Arsenal, Chelsea, Inter Milan, Juventus, Liverpool, Manchester City, Manchester United និង Tottenham ជាសមាជិកស្ថាបនិក។ ជាមួយគ្នានោះក្លិបចំនួន៣ផ្សេងទៀតត្រូវបានគេអះអាងថា ត្រៀមខ្លួនចូលរួមមុនពេលបើករដូវកាល។

ដោយមានព័ត៌មានថា ប្រធានក្លិប Real Madrid បច្ចុប្បន្នលោក Florentino Perez នឹងក្លាយជាប្រធានទីមួយនៃការប្រកួតប្រជែងថ្មីនេះ លោកក៏បានធ្វើសេចក្តីថ្លែងការណ៍ផងដែរ។

លោកបានមានប្រសាសន៍ថា “យើងនឹងជួយបាល់ទាត់គ្រប់កម្រិត ហើយនាំទៅកន្លែងដ៏ត្រឹមត្រូវរបស់វានៅលើពិភពលោក។ បាល់ទាត់គឺជាកីឡាតែមួយគត់នៅលើពិភពលោកដែលមានអ្នកគាំទ្រជាង៤ ពាន់លាននាក់ ហើយការទទួលខុសត្រូវរបស់យើងគឺដោយសារក្លិបធំៗឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ពួកគេ” ។

គួរបញ្ជាក់ថា បើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ប្រាក់រង្វាន់ដែលទទួលបាន និងទឹកប្រាក់ដែលទទួលបានក្នុងការប្រកួតជម្រុះនីមួយៗក្នុងពានរង្វាន់ European Super League គឺមានច្រើនជាង៣ដង នៃប្រាក់រង្វាន់ក្របខ័ណ្ឌ Champions League បច្ចុប្បន្នទៅទៀត ៕

Loading...