អុកឡុកម្តាយបង្កើតឲ្យលក់ដីនិងផ្ទះម្តាយទ្រាំមិនបាន​ឲ្យម៉ាកំប៉ុងទឹកដោះរយះភ្នែកនិងច្រមុះ

ខេត្តកណ្តាល៖ ករណីអំពើហិង្សាក្នុងគ្រួសាររវាងម្តាយ និងកូនកើតចេញរបួសស្នាមប្តឹងផ្តល់ កូនប្តឹងម្តាយបង្កើតកា លពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៨វេលាម៉ោង០១និង៣០នាទី នៅចំណុចផ្លូវ១១០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានដឹងឲ្យថា ជនរងគ្រោះ ឈ្មោៈស៊ុំ សាវីន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទៈ មានទីលំនៅៗភូមិថ្មី២.សង្កាត់តាខ្មៅជាកូន។
ជនសង្ស័យ ឈ្មោៈចាន់.សុផាត អាយុ៥៨ឆ្នាំមុខរបរលក់ដូរមានទីលំនៅៗភូមិថ្មី២.សង្កាត់តាខ្មៅត្រូវជាម្តាយ។

មូលហេតុកើតចេញកំពើហឹង្សាក្នុងគ្រួសារកូនប្តឹងម្តាយបង្កើតដោយសារតែ ជនរងគ្រោះខាងលើជាកូនរករឿងម្តាយបង្កើតជាញឹកញ៉ប់ទាមទារឲ្យលក់ដីនិងផ្ទះខណៈម្តាយបានចែកទ្រាប់សម្បត្រិហើយ ពេលដែលកូនស្រីខាងលើមានគ្រួសារជាច្រើនឆ្នាំនិងមានកូន៣នាក់ទៀត។

ក្រោយមកក៏មានទំនាស់ប្តីប្រពន្ធលែងលះគ្នាហើយផ្ទះនិងដីបានលក់ឲ្យគេចាយវាយអស់ហើយក៏យកប្តីក្រោយមួយទៀតក៏កើតមានទំនាស់កូនស្រីទាំង៣បានរត់មកនៅជាមួយម្តាយអ្នកថែទាំរហូត។

តែកូនស្រីរងគ្រោះខាងលើនៅតែបង្ខំឲ្យម្តាយលក់ដីនិងផ្ទះដែលនៅសេសសល់ ទោះជាបង្ខំម្តាយយ៉ាងណាក៏មិនលក់ដែលដោយគាត់និយាយថាទុក្ខសំរាបឲ្យកូនរបស់ឯង។

មិនបានប៉ុន្មានថ្ងែផងជនរងគ្រោះតែងតែព្យាយាមអុកឡុកដោយសហការជាមួយឱពុកនិងម្តាយចុងជារៀងរហូតដល់យប់ថ្ងៃកើតហេតុខាងលើ។

ពេលមកដល់ផ្ទៈភ្លាមបានរុញទ្វារដោយម្តាយមិនបើកក៏ធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញចានឆ្នាំងដែលទុកខាងក្រៅគាប់ជួនពេលនោះក៏មានប្អូនប្រុសឈ្មោះស៊ុំ.ធឿនអាយុ១៧ឆ្នាំបានចេញមកពីធ្វើការវិញឃើញម្តាយកំពង់មានរឿងនៅមុខផ្ទះក៏សួរជនរងគ្រោះបានដេញវាយរត់ទៅទីសខាងលិចបាត់ទៅ។

ក្រោយមកជនរងគ្រោះក៏ត្រឡប់មករករឿងម្តាយវិញម្តាយខឹងពេកក៏ឡើងលើផ្ទះយកកំប៉ុងទឹកដោះគោគប់ទៅលើមុខជនរងគ្រោះបណ្តាលឲ្យរងបួសលើត្របកភ្នែកស្តាំនិងលើច្រមុះបែកហូរឈាមតែម្តង។

ពេលនោះជនរងគ្រោះក៏ដាក់ពាក្យប្តឹងនៅប៉ុស្តិ៍កំពង់កសាងសំរឿងតាមនីតិវិធី៕

 

 

 

Loading...