អូឡាំពិក បានសម្តែងការកោតសរសើេរ ចំពោះក្រុមកីឡាករបាល់បោះកម្ពុជា

កូឡាឡាំពួរ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចេញសេចក្តី ប្រកាស ព័ត៌មាន របស់ខ្លួន ដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់ក្រុមកីឡាករបាល់បោះ កម្ពុជា បើទោះបី ពួកគេត្រូវធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល Bក៏ដោយ ប៉ុន្តែអូឡាំពិកបានចាតទុក ការប្រកួត របស់គេធ្វើបានល្អ គូឱ្យកោតសរសើរ។

លោកនាយបេសកកម្មកីឡាស៊ីហ្គេម និង ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ ពីទីក្រុង កូឡាឡាំពួរ មកថា ក្នុងចំណោម ការប្រកួតចំនួន ៥ប្រកួត របស់ក្រុមកីឡាបាល់បោះ កម្ពុជា គឺលេងឈ្នះ២ប្រកួតនិង ចាញ់៣ប្រកួត ក្នុងនោះ ក្រុមបាល់បោះកម្ពុជា លេងឈ្នះ ក្រុម ឡាវ ក្នុងលទ្ធផល៩៣-៥៨ ឈ្នះមីយ៉ាន់ម៉ា៩៤-៦១ ប៉ុន្តែពួកគេបានលេងចាញ់ក្រុមសិង្ហបុរីក្នុងលទ្ធផលពិន្ទុ ៩៥-៦៤ ចាញ់ក្រុមវៀតណាម៩៥-៩០ និងចាញ់ក្រុមឥណ្ឌូនេស៊ី ក្នុងលទ្ធផល ១១២-៧០ពិន្ទុ។

ប្រភពព័ត៌មានដាច់ដោយឡែកផ្សេងមួយ ពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោកប៉ុន សុខ បានប្រាប់ឱ្យដឹងតាមសារអេឡិចត្រូនិក (តេឡេក្រាម)ថា នៅថ្ងៃទី២៥ខែសីហានេះ កម្ពុជា កីឡាករកីឡាការិនី ការ៉តេដូកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ មកដល់ប្រទេសកម្ពុជាវិញហើយ។ រីឯរសៀលថ្ងៃដដែលនេះ ក្រុមកីឡាករ ប្រដាល់សកល និងមកដល់កម្ពុជា នៅវេលាម៉ោង១៤និង៤0នាទី៕

Loading...