អេក្កាវ៉ាទ័រកាយដីដំបូក មើលមិនឃើញប៉ះចំមនុស្សកំពុងដេកក្នុងអង្រឹងស្លាប់ម្នាក់

ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីត្រូវប្រម៉ោយអេស្កាវ៉ាទ័រកាយប៉ះ ខណៈកំពុងដេកនៅក្នុងអង្រឹង ហើយអ្នកកាយមើលមិនឃើញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៦ខែសីហា នៅចំណុចការដ្ឋានក្រុមហ៊ុនភាពីម៉ិច ការដ្ឋានទី១៤ ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ។

ជនរងគ្រោះត្រូវគេបញ្ជាក់ថា មានឈ្មោះ អៀច អយ អាយុ១៨ឆ្នាំ មានទីលំនៅភូមិចាន់សេរី ឃុំបាក់ជញ្ចៀន ស្រុកភ្នំក្រវ៉ាញ មានមុខរបរជាកម្មករដំឡូង។

តាមអ្នកឃើញហេតុការណ៍និយាយថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះយកអង្រឹងទៅចងនៅក្បែរដំបូកដែលមានព្រៃដុះជុំជិត បន្ទាប់មកក៏មានអេស្កាវ៉ាទ័រមួយគ្រឿងមកដល់ដើម្បីកាយដំបូកនោះ ហើយដោយមើលមិនឃើញក៏អូសដៃអេស្កាវ៉ាទ័រនោះធ្វើឲ្យចំជនរងគ្រោះដែលកំពុងដេកស្លាប់តែម្តង។

ក្រោយកើតហេតុភ្លាម អ្នកបើករថយន្តអេស្កាវ៉ាទ័រ បានរត់គេចខ្លួនបាត់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *