អេស្កាវ៉ាទ័រ ​ដាច់​ទុយោ ធ្លាក់​ប្រមោយ​កិន​មនុស្ស​ម្នាក់​ស្លាប់​នៅ​ប៉ាក់​ខ្លង​

ខេត្តកោះកុង ៖ បុរស​ជា​កម្មករសំណង់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ រសៀល​ថ្ងៃ​អង្គារ​នេះ ក្រោយពី​អេស្កាវ៉ាទ័រ​មួយគ្រឿង​ដែល​កំពុង​កាយ​ស៊ីម៉ង់​ត៌​ដាច់​ទុយោ​ប្រែង បណ្តាល​ឲ្យ​ធ្លាក់​ប្រមោយ​កិន។​

​ករណីនេះ​បានកើត​ឡើង​នៅ​ការដ្ឋាន​សំណង់​មួយកន្លែង ស្ថិតក្នុង​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា។​

​តាម​សាក្សី​ជា​កម្មករសំណង់​ដូចគ្នា​ឲ្យ​ដឹងថា ពួកគាត់​មាន​គ្នា​ចំនួន​៨​នាក់ កំពុងតែ​ចាក់​ធ្នឹម​ក្រោម​នៃ​ការដ្ឋាន​សំណង់ ដោយមាន​អេស្កាវ៉ាទ័រ​ជួយ​កាយ​ស៊ីម៉ង់​ត៌​ចាក់​ជាមួយ​ផង​, ស្រាប់តែ​ពេលនោះ អេស្កាវ៉ាទ័រ​ក៏​ដាច់​ទុយោ​បូម បណ្តាល​ឲ្យ​ធ្លាក់​ប្រមោយ​សង្កត់​លើ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​តែម្តង។​

​ជនរងគ្រោះ​ត្រូវគេ​ឲ្យ​ដឹងថា មានឈ្មោះ ជៀម កុស​ល្យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​ភូមិ​អូ​គ្រិច ឃុំ​គា ស្រុក​មោងឫស្សី ខេត្តបាត់ដំបង សព្វថ្ងៃ​មក​ធ្វើ​សំណង់​និង​ស្នាក់នៅ​ការដ្ឋាន​សំណង់​ស្ថិតក្នុង​ភូមិ​ចាំ​ យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា។​

​ចំណែក​រថយន្ត​អេស្កាវ៉ាទ័រ​នោះ ជា​របស់​ក្រុមហ៊ុន​ថៃ ដែលមាន​មេការ​ឈ្មោះ ឃី ណាត់ និង បើកបរ​ដោយ​ឈ្មោះ ធឿន ជនជាតិខ្មែរ រស់នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​មកដល់ និង​មានការ​ចូលរួម​ពី​លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង​ផង បានធ្វើការ​នាំខ្លួន​តៃ​តុង​អេស្កាវ៉ាទ័រ​ទៅ​ស្នងការ​ដ្នា​ន​ដើម្បី​ធ្វើការ ​សួរនាំ ចំណែកឯ​សព​ជនរងគ្រោះ​ត្រូវបាន​ម្ចាស់​ការដ្ឋាន​រក​រថយន្ត​ដើម្បី​ដឹក​ទៅ​ ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

10_06_2015_07_56_41AkLqk0vpzt_32wnZn-DOTKclY0pX1xZgeoXrF-7q3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *