អេ​ស្ប៉ា​ញ​បំបែក​បណ្តាញ​អ័ន​ឡាញ​ដែល​ជ្រើសរើស​នារី​វ័យក្មេង​ឲ្យ​ទៅ​ចូល​ជាមួយ​ក្រុម​ IS​

​កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ប្រទេស​អេ​ស្ប៉ា​ញ​បាន​ប្រកាស​ថា​ ខ្លួន​បាន​បំបែក​បណ្តាញ​ដែល​ជ្រើសរើស​នារី​វ័យក្មេង​ឲ្យ​ទៅ​ចូលរួម​ជាមួយ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ ដែល​កំពុង​វាយប្រហារ​នៅ​លើ​ទឹកដី​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ។​ ជាមួយ​គ្នា​នេះ​ គេ​បាន​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​ផង​ដែរ​។​
​ស្រប​ពេល​ព័ត៌មាន​ខាងលើ​នេះ​ដែរ​ ប្រទេស​សហគមន៍​អឺរ៉ុប​ក៏​បាន​រួបរួម​គ្នា​ទប់ស្កាត់​ការ​លំហូ​ពលរដ្ឋ​វ័យក្មេង​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម​។​

​ជនសង្ស័យ​២​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ក្នុង​តំបន់​ Melilla​ ប្រទេស​អេ​ស្ប៉ា​ញ​ ខណៈ​ដែល​អាជ្ញាធរ​ប្រទេស​នេះ​ធ្វើ​ប្រតិបត្តិការ​ទប់ស្កាត់​ដោយ​គោលដៅ​សំខាន់​ទៅ​លើ​បណ្តាញ​ជ្រើសរើស​ទាំងនោះ​។​ ចំណែក​ជនសង្ស័យ​ផ្សេង​ទៀត​ក៏​ត្រូវ​ឃុំខ្លួន​នៅ​ក្នុង​តំបន់​ Girona​ និង​នៅ​ទីក្រុង​ Barcelona​ ភាគ​ឦសាន​អេ​ស្ប៉ា​ញ​ផង​ដែរ​។​

​ក្រសួងមហាផ្ទៃ​អេ​ស្ប៉ា​ញ​បាន​ប្រកាស​ព័ត៌មាន​ថា​ ជន​ទាំង​ពីរ​នាក់​ដែល​ចាប់ខ្លួន​នៅ​ Melilla​ បាន​និយាយ​ថា​ពួក​គេ​ជា​អ្នក​នៅ​ពីក្រោយ​ ការ​បង្កើត​ប្រតិបត្តិការ​ជ្រើសរើស​ ក៏​ដូច​ទម្រង់ការ​ផ្សេងៗ​ទៀត​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ ដើម្បី​ផលប្រយោជន៍​ជា​ពិសេស​ទៅ​ឲ្យ​ ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​។​ ពួក​គេ​ផ្តោត​លើ​ការ​ជ្រើសរើស​ស្ត្រី​វ័យក្មេង​ យក​ទៅ​ហ្វឹកហ្វឺន​ ហើយ​បន្ទាប់​មក​បញ្ចូល​ទៅ​ក្នុង​សមរភូមិ​តែ​ម្តង​។​

​ប្រភព​បន្ត​ថា​ អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​គឺ​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​លំនៅ​ឋាន​សួរសុខទុក្ខ​ ជា​លក្ខណៈ​ឯកជន​តាម​បំណង​ ហើយ​ក្រុម​ស្ត្រី​វ័យក្មេង​ទាំងនោះ​កំពុង​រៀបចំ​ឲ្យ​មានដំណើរ​ទៅ​កាន់​ទីតាំង​សមរភូមិ​។​

​ជន​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ជា​សហគមន៍​និមិត្ត​ ដែល​ជា​អ្នក​ដើរ​ឃោសនា​ឲ្យ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ ។​ គេ​មាន​អ្នកចូលរួម​រហូត​ជាង​១​ពាន់​នាក់​។​ នៅ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់ជន​នេះ​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​តាម​ការ​ឃោសនា​ដោយ​ក្នុង​នោះ​មាន​ចម្រុះ​ជាតិ​សាសន៍​ ដូច​ជា​ហុ​ល្លង់​,​ បារាំង​,​ មូ​កូ​រូ​កូ​,​ ប៉ា​គី​ស្ថាន​,​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​,​ ទុ​យ​នី​ស៊ី​,​ ទួ​រ​គី​ និង​អា​មេ​រិ​ក​។​
​ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​អាជ្ញាធរ​អេ​ស្ប៉ា​ញ​ចាប់​ខ្លួ​នៅ​ភាគ​ឦសាន​បាន​និយាយ​ថា​ រូបគេ​ជា​អ្នក​ឃោសនា​របស់​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ ។​ ចំណែក​ម្នាក់​ទៀត​និយាយ​ថា​ រូបគេ​ជា​អ្នក​ផ្សព្វផ្សាយ​ឃ្លី​ប​វី​ដេ​អូ​ដើម្បី​ជ្រើសរើស​ឲ្យ​ចូល​ជាមួយ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​។​

​អេ​ស្ប៉ា​ញ​បាន​បង្កើន​សកម្មភាព​បង្ក្រាប​ និង​ត្រួតពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​អ័ន​ឡាញ​ដែល​មាន​ទំនាក់ទំនង​ពី​ទីតាំង​ Melilla​ ក៏​ដូច​នៅ​ភាគ​ឦសាន​ ព្រមទាំង​នៅ​តាម​បន្ទាត់​ព្រំដែន​ផ្សេង​ទៀត​ដែល​ភ្ជាប់​ពី​អាហ្វ្រិក​ និង​សហគមន៍​អឺរ៉ុប​។​ អេ​ស្ប៉ា​ញ​បាន​ប៉ាន់​ប្រមាណ​ថា​ ពលរដ្ឋ​ខ្លួន​ជាង​១០០​នាក់​បាន​ចូលរួម​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម​នៅ​ក្នុង​ទឹកដី​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ជា​ចំនួន​តិច​ជាង​ពី​ប្រទេស​បារាំង​ អង់គ្លេស​ និង​អា​ល្លឺ​ម៉​ង់​។​

​អង់គ្លេស​និយាយ​ថា​ ខ្លួន​មាន​មនុស្ស​ជិត​៥០០​នាក់​បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ទៅ​ចូលរួម​ជាមួយ​ក្រុម​ ឧទ្ទាម​ ខណៈ​បារាំង​អះអាង​ថា​ មាន​ពលរដ្ឋ​ប្រហែល​១.៤០០​នាក់​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​នេះ​។​ កាលពី​ថ្ងៃ​ចន្ទ​ បារាំង​បាន​រិ​ប​អូស​ទិដ្ឋាការ​របស់​ជនសង្ស័យ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​៤​នាក់​ និង​រារាំង​មនុស្ស​៤០​នាក់​ផ្សេង​ទៀត​មិន​ឲ្យ​ធ្វើ​ដំណើរ​ផង​ដែរ​ ៕​ យ៉ា​ត​ សុមេធ​

smoke-raises-behind-an

Loading...

Leave a Reply

Your email address will not be published. Required fields are marked *