អេ​ឡិច ចាន់​ត្រា ឆ្លៀតពេល​ទៅ​សម្តែង​នៅ​ជប៉ុន ខណៈ​ការងារ​ក្នុងស្រុក​មមាញឹក​

ភ្នំពេញ៖ ​ក្រោយពី​ទទួលបាន​ការងារ​សិល្បៈ​ជោគជ័យ​ព្រមៗ​គ្នា ជា​តារាចម្រៀង និង​ជា​ពិធីករ អេ​ឡិច ចាន់​ត្រា ក៏​កាក់កប​ជាមួយ​ការចេញ​សម្តែង​ក្រៅប្រទេស​ជា​ញឹកញាប់​។ ក្នុងឆ្នាំនេះ អេ​ឡិច រវល់​ស្ទើរ​រក​ពេលទំនេរ​គ្មាន​ពី​ការងារ​សិល្បៈ​ក្នុងស្រុក តែ​ទោះបីជា​បែបនេះ​ក្តី ក៏​បុរស​សង្ហារ​រូបនេះ មិនអាច​ឲ្យ​ឱកាស​ការងារ​សម្តែង​ក្រៅប្រទេស​ខកខាន​បានឡើយ​ទេ​។​

​ដោយសារតែ​មិន​ចង់​ឲ្យ​មុខរបរ​ក្នុងស្រុក​ខកខាន និង​ការងារ​ក្រៅ​ស្រុក​របូត​បាត់ តារាចម្រៀង​សម្បូរ​ដោយ​ស្រី​ស្រស់​ចោមរោម​រូបនេះ បាន​ផ្អាក​ការងារ​ច្រៀង និង​ពិធីករ ប្រហែលជា​១៥​ថ្ងៃ ដើម្បី​បង្ហាញ​វត្តមាន​របស់ខ្លួន​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ នៅ​ប្រទេស​ជប៉ុន រួម​ជាមួយនឹង​សិល្បករ​-​សិល្បការិនី​ផ្សេងទៀត​។

​បើតាម​ការគ្រោងទុក អតីត​តារាចម្រៀង​ក្នុង​ក្រុម​តោ​មាស​រូបនេះ នឹង​ចាក​ចេញទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ដើមខែ​មេសា ប៉ុន្តែ​ការ​ដោយ​ការងារ​មមាញឹក អេ​ឡិច អាច​នឹង​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ មុន​សិល្បករ​ផ្សេងទៀត ក្រោម​ហេតុផល ការងារ​ក្នុងស្រុក​មិនអាច​ចោល​បាន​ទាំង​សិល្បៈ​និង​មុខរបរ របស់​តារា​ខ្ពស់ស្រឡះ​រូបនេះ​។

​អេ​ឡិច និយាយថា “​ខ្ញុំ​អាចមក​មុន​ពួកគេ ព្រោះតែ​ខ្ញុំ​មាន Events ជាច្រើន ដែល​ត្រូវ​រ៉ាប់រង​ការងារ​នោះ មិនមែន​មានតែ​ផ្នែក​សិល្បៈ​តែមួយ​មុខ​ទេ គឺ​បួ​ក​រួមទាំង​ការងារ​រកស៊ី​ផងដែរ ជាក់ស្តែង​ខ្ញុំ​ទទួល​រៀបចំ​រោងការ​ផ្ការ​ស្រស់ ភ្លេង និង​ក្រុម​តន្ត្រី ដូច្នេះ មិនអាច​ទុកចោល​បានទេ​”​។

​ការចាកចេញ​ទៅ​សម្តែង​លើ​ទឹកដី​បច្ចេកវិទ្យា​លើក​នេះ រួមមាន​តារាចម្រៀង អេ​ឡិច ចាន់​ត្រា​, លោក ភូ តាក់​វ៉ាន់​, អ្នកនាង ឆៃលី ដា​ឡែ​ន​, កញ្ញា ធី ណា​តា​, កញ្ញា យ៉ា​, តាម​កាលកំណត់​ពួកគេ​នឹង​ចាក​ចេញពី​ទឹកដី​កំណើត​ទៅ​សម្តែង​ច្រៀង​រាំ​ជូន​បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​កំសាន្ត​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខ ដែលមាន​រយៈពេល​១​ខែ ប៉ុន្តែ​មានតែ​តារាចម្រៀង អេ​ឡិច ចាន់​ត្រា ម្នាក់​ប៉ុណ្ណោះ ដែល​មក​មុន​កាលកំណត់​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *