អំណាចនៃថ្នាំញៀន កូនប្រុសបង្កើតដេញវាយសម្លាប់ម្តាយបង្កើតឥតញញើតដៃ

(កណ្តាល)៖ បុរស់ម្នាក់យកដំបង កាំបិតដេញវាយសម្លាប់ម្តាយ ជាច្រើនលើកត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ ទង្វើអគុណធម៌របស់កូនរបស់ប្រុសអកាត្តញោនេះ ផ្តើមចេញភាពបាត់បង់ម្ចាស់ការ ក្នុងការគ្រគ្រងសតិស្មារតី ព្រោះតែឥតធិពលគ្រឿងញៀន ធ្វើឲ្យកូនប្រុសបង្កើត តាមកាប់ប្រហារម្តានខ្លួន ដូចសត្វតិរច្ឆាន ។ ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនីបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រី សាវ៉ាង ភេទស្រី អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាលត្រូវជាម្តាយបង្កើត។ ចំណែកជនសង្សយ័មានឈ្មោះ រ៉ា រតន:ហៅ(យ័ន)ភេទប្រុស អាយុ៣៣ ឆ្មាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ត្រូវជាកូនបង្កើតបានឃាត់ខ្លួន ។

សម្ភារខូចខាតរួមមាន ៖
១/កៅអីជ័រចំនួន០២ពណ៌ក្រហម ។
២/ជើងគ្រែឈើបាក់ចំនួន០៤ ។
៣/មុងរហែក០១ពណ៌ស្វាយ ។
៤/ខ្នើយរហែក ០២ពណ៌ខ្មៅ ០១ពណ៌ក្រហម០១ ។
វត្ថុតាងចាប់យករួមមាន ៖ ១/កន្តៀវផ្លែដែកដងឬស្សីប្រវែង៣៥ស.មចំនួន០១។

២/កាំបិតតាំងតោ ចំនួន០១ ប្រវែង២៥ ស.ម។
លោកឧត្តមនីយ៍ត្រីបានបន្តថា មុនពេលកើតហេតុជនសង្ស័យ ឈ្មោះ រ៉ា រតនៈ បានរករឿងជេរប្រមាថ ឈ្មោះ រី សាវ៉ាង ភេទស្រី ត្រូវជាម្តាយបង្កើតរបស់ខ្លួន ។ នៅវេលាម៉ោង ២១និង៣០ នាទី ឈ្មោះ រ៉ា រតនៈ បានជេរប្រមាថ ជនរងគ្រោះ ចា(ម្តាយ)ម្តងទៀត រួចបានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ មួយចំនួន ដូចបានរៀបរាប់ខាងលើ ឃើញដូច្នេះ ជនរងគ្រោះ បានមកដាក់ពាក្យ បណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ក្រោយពីទទួលបណ្តឹងរួចហើយ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយបានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងខាងលើយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបំភ្លឺ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនិតិវិធី ។

សូមបញ្ជាក់៖ ជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀន និងធ្លាប់បានធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយចំនួន០១លើករួចមកហើយក្នុងករណីហឹង្សាក្នុងគ្រួសារ ៕

Loading...