អំណោយសប្បុរសធម៌ត្រូវបានប្រគល់ជូនលោកយាយចាស់ជរាមានជំងឺប្រចាំកាយ

ខេត្តសៀមរាប៖ នៅថ្ងៃច័ន្ទ​ ៥រោច​​​​​ ខែ​មាឃ​ ឆ្នាំរកា​ នព្វ​ស័ក ព.ស ២៥៦១​ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ​​​ ឆ្នាំ​ ២០១៨ លោកវរសេនីយ៍ទោ ម៉េង គង់ នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប និងក្រុមការងារ កងរាជអាវុធហត្ថខេត្តសៀមរាប បាន​នាំយកអំណោយ​សប្បុរសធម៍ របស់លោក​ ឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ​កងរាជ​​អា​វុធ​ហត្ថ​ខេត្ត​សៀមរាប​ ទៅប្រគល់ជូន លោកយាយឈ្មោះ​ ជួប​ ថន​ អាយុ៦៧ឆ្នាំ ជាចាស់ជរា មានជំងឺប្រចាំកាយ ហើយរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយរងរបួសបាក់ជើងខាងស្តាំដើរមិនរួច រស់នៅភូមិ​បន្ទាយ​ឈើ​ សង្កាត់​ទឹក​វិល​ ក្រុង​សៀមរាប​ ខេត្តសៀមរាប ។

អំណោយដែលបាននាំទៅប្រគល់ជូននៅពេលនេះ រួមមានៈ

អង្ករចំនួន ០២ ការុង +ខោអាវ ១កំ​ភ្លេ+សារ៉ុង០១+អាវ០១ +ទឹកក្រូច​ ០១យួរ+មី​០១កេះ+នំចាហួយយ​ ០១ថង់​ ០៧. ទឹកដោះគោ ០២ កុំប៉ុង+ស្ករគ្រាប់​១ថង់​

ទឹកសុីអ៊ីវ ០១យួរ+ទឹកត្រី០១យួរ+ទឹកសុទ្ធធ​ ២យួរ+ប្រេងកូឡា ០២ដប+ប្រេងឆា ០១ដប

ប៊ីចេង ០១ថង់+ស្ករសរ ០១គីឡូក្រាម+ត្រីខខ​ ១យួរ​+ក្រម៉ា​ ១+ភួយ​ ១ រួមជាមួយថវិការចំនួន​ ១២៥០០០រៀល(ដប់​ពីរ​​ម៉ឺនប្រាំពាន់​រៀល)។

ជាមួយគ្នានេះ​ លោកវរសេនីយ៍ទោ ម៉េង គង់ នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាបក៏បាននាំពាក្យសាកសួរសុខទុក្ខរបស់លោកឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ​កងរាជ​​អា​វុធ​ហត្ថ​ខេត្ត​សៀមរាប ផ្តាំសាកសួរសុខទុក្ខ នឹងបានជូនពរលោកយាយឈ្មោះ​ ជួប​ ថន​ សូមឆាប់ជាសះស្បើយពីជំងឺផងដែរ ៕

 

Loading...