អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ត្រូវបានយកទៅប្រគល់ជូនដល់អង្គភាព វរសេនាធំ៥១៤ ចំណុះអោយកងពលតូចលេខ៥១យោធភូមិភាគ៥

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត រួមមានស៊ីម៉ងតិ៍ ចំនួន៨តោន និងសង័្កសីចំនួន៥០០សន្លឹកត្រូវបាននាំយកទៅប្រគល់ជូនដល់អង្គភាព វរសេនាធំ៥១៤ ចំណុះអោយកងពលតូចលេខ៥១ យោធភូមិភាគ៥។

ដោយមើលឃើញអំពីតម្រូវការជាក់ស្តែងរបស់អង្គភាព ដែលមានការខ្វះខាត ក្នុងការកសាងអង្គភាពទ័ព ដែលនេះគឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ចំពោះការសុខទុក្ចនិងការស្នាក់នៅរបស់កងទ័ពនិងគ្រួសារកងទ័ព សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ស៊ីម៉ងតិ៍ ចំនួន៨តោន និងសង័្កសីចំនួន៥០០សន្លឹកដើម្បីកសាងផ្ទះស្នាក់នៅរបស់កងទ័ពបន្ថែមនៅក្នុងអង្គភាព។

តាមរបាយការណ៍លោកវសេរសេនីយ៍ទោ មាស ប៊ុនរុន បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អង្គភាពមានអភិវឌ្ឍរីកចម្រើន ការស្នាក់នៅហូបចុករបស់កងទ័ពមានលក្ខណៈល្អប្រសើរតាមរយៈគោលរបបផ្សេងៗការបង្កបង្កើនផលនៅក្នុងអង្គភាពនិងការឧបត្ថម្ភសម្ភារៈថវិកាពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលនេះគឺជាការឆ្លើយតបនឹងតម្រូវការររបស់កងទ័ព គ្រួសារកងទ័ពនិងអង្គភាពផ្ទាល់។

នាយទាហាន នាយទាហានរង ពលទាហាននិងគ្រួសារកងកងទ័ពនៅក្នងអង្កភាព វរសេនាធំ៥១៤ ចំណុះអោយកងពលតូចលេខ៥១យោធភូមិភាគ៥ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈនិងការយកចិត្តទុកដាក់ម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំក្រសួងការពារជាតិចំពោះសុខទុក្ខ ជីវភាពប្រចាំថ្ងៃ កិត្តិយសរបស់កងទ័ពនិងការសាងអង្គភាព។

សូមបញ្ជាក់ថា កន្លងមកអង្គភាពនេះធ្លាប់ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនូវអាគារចំនួន១២ខ្នង រថយន្ត០១គ្រឿង និងគោយន្ត០១គ្រឿង ស៊ីម៉ងតិ៍ ចំនួន៨តោន និងសង័្កសីចំនួន៥០០សន្លឹក និងគ្រឿងឧបភោគបរិភោគជាច្រើរួចមកហើយ៕

 

 

Loading...