អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ត្រូវបានយកទៅប្រគល់ជូនដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះអោយយោធភូមិភាគ១

ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត រួមមានតង់ ៦ម គុណ ៨ម ចំនួន៥០ តង់ ២,២ម គុណ ៣ម ចំនួន៣០០ សង្កសី ចំនួន ៧០០សន្លឹក និងGPS ចំនួន ១០គ្រឿងត្រូវបាននាំយកទៅប្រគល់ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះអោយោធភូមិភាគ១។

ដោយមើលឃើញអំពីតម្រូវការជាក់ស្តែងរបស់អង្គភាព ដែលមានការខ្វះខាត ក្នុងការកសាងអង្គភាពទ័ព ដែលនេះគឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ចំពោះការសុខទុក្ចនិងការស្នាក់នៅរបស់កងទ័ពនិងគ្រួសារកងទ័ព សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់សម្ភារៈខាងលើនេះដើម្បីកសាងផ្ទះស្នាក់នៅរបស់កងទ័ពបន្ថែមនៅក្នុងអង្គភាព។

តាមរបាយការណ៍របស់កងពលតូចអន្តរាគមន៍លេខ១២៨ បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អង្គភាពមានអភិវឌ្ឍរីកចម្រើន ការស្នាក់នៅហូបចុករបស់កងទ័ពមានលក្ខណៈល្អប្រសើរតាមរយៈគោលរបបផ្សេងៗការបង្កបង្កើនផលនៅក្នុងអង្គភាពនិងការឧបត្ថម្ភសម្ភារៈថវិកាពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលនេះគឺជាការឆ្លើយតបនឹងតម្រូវការររបស់កងទ័ព គ្រួសារកងទ័ពនិងអង្គភាពផ្ទាល់។

នាយទាហាន នាយទាហានរង ពលទាហាននិងគ្រួសារកងកងទ័ពនៅក្នងអង្កភាពកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះអោយយោធភូមិភាគ១ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈនិងការយកចិត្តទុកដាក់ម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំក្រសួងការពារជាតិចំពោះសុខទុក្ខ ជីវភាពប្រចាំថ្ងៃ កិត្តិយសរបស់កងទ័ពនិងការសាងអង្គភាព។

សូមបញ្ជាក់ថា កន្លងមកអង្គភាពនេះធ្លាប់ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនូវសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើនរួចមកហើយ៕

 

Loading...