អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងអំណោយជនបង្គោល ត្រូវបានប្រគល់ជូនសាលាស្រុកស្ទឹងត្រង់ និងរដ្ឋបាលឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ អំអោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត រួមមានកុំព្យូទ័រយួដៃ ០២គ្រឿង ម៉ាស៊ីនព្រីនធឺ០២គ្រឿង បានប្រគល់ជូនរដ្ឋបាលឃុំអារក្សត្នោត កុំព្យូទ័រយួដៃចំនួន២គ្រឿង និងកុំព្យូទទ័រលើតុចំនួន០២គ្រឿង ម៉ាស៊ីនព្រីនធឺ០២គ្រឿងដែលជាអំណោយជនបង្គោលចុះជួយស្រុកស្ទឹងត្រង់ ត្រូវបានប្រគល់ជូនការិយាល័យអប់រំ ស្រុកស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ពិធីនេះបានធ្វើឡើងនៅក្នុងទីតាំងសាលាឃុំអារក្សត្នោត ដែលមានការអញ្ជើញចូលរួមពីក្រុមជំនួយការលោក ហ៊ុន ម៉ាណែត លោកឧត្តមសេនីយ៍ត្រី សៅ សារឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម តំណាងរដ្ឋបាលឃុំអរក្សត្នោត តំណាងការិយាល័យអប់រំស្រុកស្ទឹងត្រង់ និងផ្នែកដែលពាក់ព័ន្ធមួយចំនួនផងដែរ ។

តំណាងរដ្ឋបាលឃុំអរក្សត្នោត តំណាងការិយាល័យអប់រំស្រុកស្ទឹងត្រង់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិតតាមរយៈ លោក ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់នៅក្នុងការគិតគូរពីសុខទុក្ខលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងតម្រូវការជាក់ស្តែងនៅក្នុងការអប់រំនិងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមរំលឹកថា អំណោយជាកុំព្យូរទ័រ និងម៉ាស៊ីនព្រីនធឺខាងលើនេះ ត្រូវបានលោក ហ៊ុន ម៉ាណែត ប្រកាសផ្តល់ជូនកាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០១៨ ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា មួយខ្នងក្នុសាលាបឋមសិក្សាអារក្សត្នោត ដែលស្ថិតក្នុងឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមកន្លងទៅ ៕

 

Loading...