អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​អភិបាលខណ្ឌ​ឫស្សីកែវ នាំយក​ទៅជូន​គ្រួសារ​ប្រជាពលរដ្ឋ​ម្នាក់ ទទួលមរណភាព​ដោយ​ជំងឺ​កូ​វីដ​១៩ នៅ​សង្កាត់​ឫស្សីកែវ

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៨ ខែមីនា ឆ្នាំ​២០២១​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ លោក​ប្រធាន​-​អនុប្រធាន​ការិយាល័យ ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ខណ្ឌ មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខណ្ឌ កម្លាំង​នគរបាល រដ្ឋបាល​សង្កាត់​ប្ញ​ស្សី​កែវ និង​សណ្ដាប់ធ្នាប់​ខណ្ឌ ចូលរួម​រំលែក​សេចក្ដី​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​នាំ​ពាំ​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូន​តាមរយៈ លោក ឃួ​ង ស្រេង អភិបាល​នៃ​អភិបាល​រាជធានី​ភ្នំពេញ មក​ឧបត្ថម្ភ​ជូន​ដល់ គ្រួសារ​ឈ្មោះ ហ៊ូ ហូ​យ ភេទ​ស្រី អាយុ​៧២​ឆ្នាំ ដែល​បានទទួល​មរណភាព​ដោយ ជំងឺ​កូ​វីដ​១៩ មាន​ទីលំនៅ​នៅក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។

​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្ដេច​ទាំង​ទ្វេ ដែល​បាន​ពាំ​នាំមក​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​សព​នាឱកាស​នេះ រួមមាន ៖ អង្ករ ១០០ គីឡូ និង បច្ច័យ​ចំនួន ៥,០០០,០០០ រៀល​៕​

Loading...