អំពើហិង្សាក្នុងគ្រួសារ៖ ប្តីកាប់ប្រពន្ធស្លាប់ខឹងមិនដាំបាយហូប គិតតែផឹក

ខេត្តកំពង់ស្ពឺ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយបុរសជាប្តីបានប្រើហិង្សាយកពូថៅកាប់ប្រហារលើប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ និងបានបាត់បង់ជីវិត ដោយសារតែខឹងរឿងមិនដាំបាយឲ្យស៊ី គិតតែពីផឹកស្រា ។

ហេតុការណ៍ដែលមិនគួរឲ្យកើតមាននេះបានកើតឡើងកាលពីល្ងាចម៉ោង៥និង៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិពាមទង់ ឃុំត្រែត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យឈ្មោះម៉ក់ សំអាត ភេទប្រុស អាយុ៣៩ឆ្នាំ មានស្រុកកំណើតភូមិពោធិ៍លើ ឃុំពង្រ ស្រុកជីក្រែង ខេត្តសៀមរាប ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានយកពូថៅកាប់ទៅលើប្រពន្ធឈ្មោះ ចាន់នី មែល អាយុ៣៣ឆ្នាំ បណ្តាលឲ្យត្រូវចំគូថ និងវាយទៅលើមុខជាច្រើនដៃ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានដឹកយកទៅពេទ្យត្រែងត្រយឹង រួចដឹកត្រឡប់មកដល់ផ្ទះវិញ ឈ្មោះចាន់នី មែល ជាប្រពន្ធក៏បានស្លាប់ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុជនសង្ស័យខឹងប្រពន្ធឈ្មោះចាន់នី មែល មិនដាំបាយឲ្យស៊ី គិតតែពីផឹក ៕

as-1 as-2

Loading...