អំពើហិង្សានៅទីក្រុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលស្លាប់១០នាក់

សាក្សីបានបញ្ជាក់ថា មនុស្សប្រហែល១០នាក់ត្រូវបានសម្លាប់ស្ថិតនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ទីក្រុង Bambari នៅក្នុងហេតុការណ៍ហិង្សាមួយដែលបានកើតឡើង ខណៈដែលក្រុមអ្នកកាន់សាសនាគ្រឹះកាត់ក្បាលយុវជនកាន់សាសនាមូស្លីមមួយរូប ដែលជាហេតុនាំឲ្យមានសកម្មភាពសងសឹកពីសំណាក់ក្រុមជនមូស្លីម ។

អំពើហិង្សានេះធ្វើឲ្យមានការរំជើបរំជួលសាជាថ្មីម្តងទៀតដល់ស្ថិរភាពនៅក្នុងប្រទេសនេះ ដែលធ្លាប់រងនូវអំពើហិង្សា បែកបាក់សាសនាបង្កឲ្យមានហិង្សាក្នុងឆ្នាំ២០១៤ ។ ក្រុមអ្នកកាន់សាសនាគ្រឹស្ទបានអំពាវនាវឲ្យមានការបណ្តេញក្រុមមូស្លីមចេញពីភូមិឋានរបស់ពួកគេស្ថិតនៅភាគខាងត្បូង ។

យុវជនកាន់សាសនាមូស្លីម២នាក់បានចាកចេញពីទីក្រុង ហើយត្រូវបានចាប់ខ្លួនដោយក្រុមប្រឆាំងនិកាយ បាឡាកាស(balakas) ។ ក្រុមនេះបានចាប់កាត់ក្បាលយុវជនម្នាក់ ចំណែកម្នាក់ទៀតទទួលរងការធ្វើទារុណកម្ម ។ យើងបាននាំគ្នាទៅយកសាកសពត្រឡប់មកកាន់ព្រះវិហារវិញ ។ នេះបើតមការថ្លែងរបស់អ្នកនាំពាក្យក្រុមនិកាយ សេលីកា (Seleka) មូស្លីម ឈ្មោះ Ahmat Nejad ។
ប្រភពបន្តថា សកម្មភាពនេះធ្វើឲ្យក្រុមយុវជនមូស្លីមមិនអាចនៅស្ងៀមបានទេ ត្រូវតែសងសឹកទៅលើក្រុមគ្រឹស្ទទាំងនោះវិញ ។

រដ្ឋាភិបាលសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក៏ដូចជាកងរក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅពេលបច្ចុប្បន្ននេះមិនទាន់ធ្វើអត្ថាធិប្បាយបែបណានីមួយជុំវិញអំពើហិង្សាដែលបានកើតឡើងខាងលើនេះនៅឡើយទេ ។

ប្រភពមួយទៀតបានបញ្ជាក់ថា មនុស្សរហូតដល់១៦នាក់ត្រូវបានសម្លាប់ ប៉ុន្តែគេនៅមិនទាន់ប្រាកដនៅឡើយថា អ្នកប្រព្រឹត្តិពិតប្រាកដគឺជាក្រុមប្រឆាំងបាឡាកា ក្រោយពីទីប្រជុំជន គ្រប់គ្រងដោយក្រុមមូស្លីមនោះ ។

អំពើហិង្សាបានកក្រើកឡើងនៅក្នុងរដ្ឋអតីតស្ថិតក្រោមអាណានិគមន៍របស់បារាំងក្នុងខែមីនា ឆ្នាំ២០១៣ នៅពេលដែលអំណាចទាំងមូលរបស់ប្រទេសនេះត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមសេលីកា ។ ក្រុមប្រឆាំង បាឡាកា បានវាយប្រហារតបតបណ្តាលឲ្យស្លាប់មនុស្សរាប់ពាន់នាក់ ។ ជាមួយគ្នានេះ មនុស្សជិត១លាននាក់បាត់បង់លំនៅឋានដោយសារតែការប្រយុទ្ធគ្នា ។

កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ ហើយជាជំហានមួយមានសារសំខាន់ដែលឆ្ពោះទៅរកសន្តិភាព ក្រុមប្រដាប់អាវុធរហូតដល់១០ក្រុមបានយល់ព្រមទម្លាក់អាវុធកាលពីខែឧសភា ឆ្នាំ២០១៥ ដើម្បីកិច្ចព្រមព្រៀងសន្តិភាព ។ អ្នកខ្លះអាចប្រឈមមុខការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម ។

មេដឹកនាំបណ្តោះអាសន្ន Catherine Samba-Panza មានគម្រោងរៀបចំបោះឆ្នោតនៅចុងឆ្នាំនេះ ដែលស្ថិតក្រោមការជួយឧបត្ថម្ភគាំទ្រពីប្រទេសបារាំង និងពីគណៈកម្មការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ៕

christan and muslim violence

Loading...

Leave a Reply

Your email address will not be published. Required fields are marked *