អំឡុងពេល​បិទ​ខ្ទប់ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​ការធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទីតាំង​សំណាក់​បច្ចុប្បន្ន លើកលែងតែ​ក្នុងករណី​ចាំបាច់​

ភ្នំពេញ​៖ មន្ត្រី​បាន​បញ្ជាក់ថា តាម​សេចក្តីសម្រេច​នេះ អំឡុងពេល​បិទ​ខ្ទប់ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​ការធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទីតាំង​សំណាក់​បច្ចុប្បន្ន លើកលែងតែ​ក្នុងករណី​ចាំបាច់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង អំពី​ការសម្រេច​បិទ​ខ្ទប់​ទីតាំង​មួយ​ចំ នួន ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ធ្ងន់ធ្ងរ នៅក្នុង​ខណ្ឌ​ចំនួន​៣ ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

– សម្រាប់​ខណ្ឌមានជ័យ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ខ​បិទ​ខ្ទប់ សង្កាត់​ស្ទឹងមានជ័យ​១ និង​សង្កាត់​ស្ទឹងមានជ័យ​២​។​

– សម្រាប់​ខណ្ឌ​សែន​សុខ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ខ្ទប់​ភូមិ​ទ្រង់មាន់ នៃ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ​។​

– សម្រាប់​ខណ្ឌ​ពោធិ​សែន​ជ័យ រដ្ឋបាល​រាជធានី​ភ្នំពេញ បិទ​ខ្ទប់​ភូមិ​ត្រពាំង​ថ្លឹង​២ និង​ភូមិ​ទួល​ពង្រ នៃ​សង្កាត់​ចោមចៅ​១, ភូមិ​ចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ប៉ប្រក​ខាងជើង និង​ភូមិ​ត្រពាំង​ល្វា​១ នៃ​សង្កាត់​ការកាប​ទី​១ និង​ភូមិ​ចំការឪឡឹក​១ នៃ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ​សែន​។​

​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​មួយចំនួន ដែលមាន​ការឆ្លង​ធ្ងន់ធ្ងរ​នេះ មាន​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង ០០៖០០ ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​។​

​គួរ​បញ្ចា​ក់ថា តាម​សេចក្តីសម្រេច​នេះ អំឡុងពេល​បិទ​ខ្ទប់ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​ការធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទីតាំង​សំណាក់​បច្ចុប្បន្ន លើកលែងតែ​ក្នុងករណី​ចាំបាច់​៕​

Loading...