ខេត្តព្រះសីហនុ: មន្ត្រីរដ្ឋបាលខេត្តថ្លែងថា រយៈពេល២ថ្ងៃជាប់ៗគ្នា ដូចដែលក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី២៧ខែមីនានិង២៨ខែមីនាឆ្នាំ២០២១ ក្នុងខេត្តព្រះសីហនុ មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីៗបំផុតរហូតទៅដល់១៨៦នាក់ គឺជាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនបំផុតមិនធ្លាប់មានក្នុងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១។
ប្រភពដដែលថ្លែងបន្តថា ក្នុងចំណោមអ្នកឆ្លងថ្មីៗ ១៨៦នាក់នេះ ភាគច្រើនគឺជាពលរដ្ឋកម្ពុជា ក្នុងនោះបើតាមរបាយការណ៍ នាព្រឹកថ្ងៃទី២៨ខែមីនា២០២១ ក៏មានទាំងក្មេងតូចខ្លះផងដែរ។
ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ស្របពេលដែលអ្នកជំងឺកូវីដ១៩ កំពុងព្យាបាលក្នុងខេត្តព្រះសីហនុ គិតត្រឹមព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០២១ កើនឡើងច្រើនរហូតដល់ជាង២០០នាក់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរៀបចំបង្កើនកន្លែងព្យាបាលបន្ថែម ក្នុងនោះក្រៅពីក្នុងមន្ទីរពេទ្យបង្អែកខេត្ត ក៏មានសណ្ឋាគារចំនួន២កន្លែងទៀត ធ្វើជាបន្ទប់ពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។
ចំពោះការគ្រប់គ្រងទប់ស្កាត់វិញ អាជ្ញារដ្ឋបាលខេត្តព្រះសីហនុបានចាត់វិធានការជាច្រើនរួមមាន៖
– រឹតបន្តឹងការចាប់ធ្វើចត្តាឡីស័ក តាមទីតាំងដែលពាក់ព័ន្ធ ឬបុគ្គលដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកជំងឺ។
– បំផុសចលនាឲ្យពលរដ្ឋឬអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ មកធ្វើតេស្តសំណាករកមេរោគ និងថាប្រសិនបើសង្សយ័ពីអាការៈក្នុងខ្លួន សូមរហស័មករកគ្រូពេទ្យក្នុងក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត និងចាំបាច់ពង្រឹងការធ្វើចត្តាឡីសក័ខ្លួនឯងដូចជាកុំដើរហើរចេញក្រៅផ្ទះ រក្សាគម្លាតជាមួយសមាជិកគ្រួសារជាដើម មុនទទួលបានលទ្ធផលពីគ្រូពេទ្យ។
– វិធានការបិទ មនុស្សចេញ ចូល ខេត្តព្រះសីហនុក្នុងករណីមិនចាំបាច់ តាមផ្លូវជាតិនិងច្រកសមុទ្រ នៅអនុវត្តន៍បន្ត។
– ចាត់ចែងដាក់ពិនយ័ចំពោះអ្នកមិនពាក់ម៉ាស់ឬអនុវត្តន៍ផ្ទុយនឹងការណែនាំ គ្រប់វិធានការបង្ការទប់ស្កាត់ជំងឺ។
– បន្តការអប់រំផ្សព្វផ្សាយទូលាយ បំផុសចលនាប្រជាពលរដ្ឋ តាមរយៈសមត្ថកិច្ច មន្ត្រីមូលដ្ឋាន សាខាកាបាទក្រហមនិងការទូងស្គរ វាយជួង តាមវត្តអារាមជាដើម។
– រៀបចំបង្កើនការចាក់វ៉ាក់សាំងបង្ការតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
ដើម្បីជោគជ័យជារួម មន្ត្រីនិងក្រុមគ្រូពេទ្យទាំងអស់ បានអំពាវឲ្យពលរដ្ឋក្នុងខេត្តព្រះសីហនុ ចូលរួមទាំងអស់គ្នា គ្រប់វិធានការដែលរដ្ឋបាលខេត្តដាក់ចុះ ការពារមិនឲ្យមានឆ្លងបន្តទៀត៕