អ៊ីតាលីត្រៀមរឹតបន្តឹងជាថ្មីក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកលដើម្បីទប់ស្កាត់ការឆ្លង Covid-19

នាយករដ្ឋមន្រ្តីលោក Giuseppe Conte បានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា ប្រទេសអ៊ីតាលីដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយ Covid-19 នឹងត្រូវស្ថិតនៅក្រោមការរឹតត្បិតថ្មីក្នុងអំឡុងពេលបុណ្យណូអែល និងចូលឆ្នាំសកល។

តាមវិធានថ្មីនេះគឺតាមហាងលក់ទំនិញ បារ និងភោជនីយដ្ឋាននឹងត្រូវបិទហើយការធ្វើដំណើររវាងតំបន់នានានឹងត្រូវហាមឃាត់ ដោយមានតែការធ្វើដំណើរក្រៅផ្ទះដូចរាល់ថ្ងៃប៉ុណ្ណោះក្នុងមួយគ្រួសារ រីឯពិធីសាសនានឹងត្រូវបានអនុញ្ញាតរហូតដល់ម៉ោង១០យប់។ ប៉ុន្តែហាងលក់ម្ហូបអាហារ ហាងអ៊ុតសក់ឱសថស្ថាន ហាងលក់ថ្នាំជក់ និងហាងបោកគក់ក៏ដូចជាហាងលក់សៀវភៅនានានៅតែបើកដំណើរការដដែល។

ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលទីក្រុង Lombardy, Veneto និង Lazio បានចុះបញ្ជីអត្រានៃការឆ្លងលើសពី១ មានន័យថា វីរុសនេះត្រូវបានរីករាលដាលម្តងទៀតនៅក្នុងតំបន់សំខាន់ៗចំនួន៣បន្ទាប់ពីការធ្លាក់ចុះនៃអត្រាឆ្លង។

លោក Conte មានប្រសាសន៍ថា “អ្នកជំនាញរបស់យើងបារម្ភថាអត្រាឆ្លងនឹងកើនឡើងក្នុងអំឡុងពេលបុណ្យណូអែលខាងមុខ” ។

លោកនាយករដ្ឋមន្រ្តីបានសារភាពថា អាជ្ញាធរមិនមានមធ្យោបាយ និងឆន្ទៈដើម្បីតាមដានការអនុវត្តវិធានការណ៍ទប់ស្កាត់នោះទេ ប៉ុន្តែលោកបានស្នើឲ្យប្រជាជនអ៊ីតាលីគោរពនូវដែនកំណត់ថ្មីដែលគួរតែកុំទទួលភ្ញៀវក្នុងផ្ទះច្រើនលើសលុប។

នៅក្នុងការស្មានទុកជាមុនពីវិធានការរឹតបន្តឹងនេះតំបន់ដែលត្រូវបានប្រកាសរួចហើយ មានមនុស្សជាច្រើនបានផ្លាស់ប្តូរការធ្វើដំណើរកម្សាន្តទៅថ្ងៃចុងសប្តាហ៍នេះ ដោយពួកគាត់បានគោរពពីការប្រកាសរបស់អាជ្ញាធរក្នុងតំបន់ដែលមានហានិភ័យឆ្លងច្រើន។

សូមបញ្ជាក់ថា ប្រទេសអ៊ីតាលីមានប្រជាជនវ័យចំណាស់៦០លាននាក់ ដែលជាប្រទេសមានប្រជាជនវ័យចំណាស់ច្រើនជាងគេនៅអឺរ៉ុប។ ប្រទេសនេះមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ចំនួន ៦៧.៨៩៤នាក់ចាប់តាំងពីមានការផ្ទុះឡើងក្នុងខែកុម្ភៈ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅតំបន់អឺរ៉ុបនិងជាចំនួនខ្ពស់បំផុតទី៥នៅលើពិភពលោក។ រហូតមកដល់ពេលនេះមានអ្នកឆ្លងប្រមាណ១,៩២នាក់ហើយនៅអ៊ីតាលី ៕

Loading...