អ៊ីរ៉ង់ច្រានចោលការចោទប្រកាន់របស់អាមេរិក ថា​រដ្ឋាភិបាលទីក្រុង តេអ៊ីរ៉ង់​ ជួយដល់វេណេហ្ស៊ុយអេឡា

កាលពីថ្ងៃទី​១ ខែឧសភា អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់របស់អាមេរិក ថា​រដ្ឋាភិបាលទីក្រុង តេអ៊ីរ៉ង់​ បានជួយដល់វេណេហ្ស៊ុយអេឡា ក្នុងវិស័យប្រេង​។ អ៊ីរ៉ង់​បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន​មានចេតនាបំផ្លាញទំនាក់ទំនង ពាណិជ្ជកម្ម រវាងវេណេហ្ស៊ុយអេឡា អ៊ីរ៉ង់។

លោក Elliott Abrams ឧបការីរដ្ឋ អាមេរិក ទទួលបន្ទុក ពីវេណេហ្ស៊ុយអេឡា បានបញ្ជាក់ថា​  ប្រទេសតំបន់អាមេរិកឡាទីនមួយនេះ​បានដឹកជញ្ជូនមាសទៅកាន់ប្រទេសអ៊ីរ៉ង់​​​ សងថ្លៃឈ្នួល​​ សម្រាប់ ជួសជុលដំណើរការ​វិស័យឧស្សាហកម្ម ​ប្រេងឡើងវិញ។

រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ​បាន​ដាក់ទណ្ឌកម្ម ជាឯកតោភាគីទៅលើវិស័យប្រេង​របស់អ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា ដែលជាប្រទេសផលិតប្រេងឆៅខ្ពស់បំផុត។

ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាស់ថា​ ការចោទប្រកាន់របស់អាមេរិក មិនសមហេតុផលឡើយ ​ប៉ុន្តែអ៊ីរ៉ង់ មិនបាន លើកឡើងពីបញ្ហាពាក់ព័ន្ធការដឹកមាសពីវេណេហ្ស៊ុយអេឡា ទៅកាន់ អ៊ីរ៉ង់ឡើយ។ ទីក្រុងតេអ៊ីរ៉ង់ ចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន​ ថាបានដាក់គំនាមទៅលើរដ្ឋាភីបាលទីក្រុងវេណេហ្ស៊ុយអេឡា ដើម្បីបង្កឲ្យមានផលលំបាកដល់​វិស័យពាណិជ្ជកម្ម​ប្រទេសទាំងពីរ ៕

Loading...