អ៊ីរ៉ង់ប្ដឹងប្រឆាំងអាមេរិកចំពោះការដាក់ទណ្ឌកម្មឡើងវិញលើក្រុងតេអេរ៉ង់

ប្រទេសអ៊ីរ៉ង់បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិប្រឆាំងនឹងសហរដ្ឋអាមេរិកដែលបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងក្រុងតេអេរ៉ង់ឡើងវិញ។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ច​ព្រមព្រៀង​នុយ​ក្លេ​អ៊ែរឆ្នាំ 2015 និងបន្តការដាក់ទណ្ឌកម្មរបស់ខ្លួនលើអ៊ីរ៉ង់។ រដ្ឋាភិបាលសហរដ្ឋអាមេរិកប្តេជ្ញាដាក់ទណ្ឌកម្មជាថ្មីដែលនឹងចាប់ផ្តើមនៅខែក្រោយនេះ។

ជុំវិញការដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន, រដ្ឋាភិបាលអ៊ីរ៉ង់បាននិយាយថាការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោនក្នុងការដាក់ទណ្ឌ​កម្ម​រំលោភលើសន្ធិសញ្ញាពហុភាគីហើយបានប្តឹងទៅ ICJ នៅទីក្រុងឡាអេប្រទេសហូឡង់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានសរសេរនៅលើ Twitter ថា “អ៊ីរ៉ង់មានការប្តេជ្ញាចិត្តចំពោះនីតិរដ្ឋនៅពេលប្រឈមនឹងការមើលងាយពី ទូតនិងកាតព្វកិច្ចផ្លូវច្បាប់របស់សហរដ្ឋអាមេរិក”។រដ្ឋាភិបាលនិងក្រុមហ៊ុននានានៃបណ្តាប្រទេសផ្សេងៗកំពុងត្រូវបានបង្ខំឱ្យសម្រេចចិត្តថាតើពួកគេនឹងរក្សាកិច្ចព្រមព្រៀងអាជីវកម្មរបស់ពួកគេជាមួយអ៊ីរ៉ង់នៅពេលដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មឡើងវិញឬយ៉ាងណា។

ជាមួយគ្នានេះ,ក្រុមអ្នកសង្កេតការណ៍ផ្នែកសេដ្ឋកិច្ចនិងការទូតបាននិយាយថាសកម្មភាពចុងក្រោយរបស់អ៊ីរ៉ង់ទំនងជាមានបំណងជំរុញឱ្យបណ្តាប្រទេសដទៃមិនឱ្យទទួលរងសម្ពាធពីសហរដ្ឋអាមេរិក៕

Loading...