អ៊ីស្រាអែលដកឧបករណ៍រាវលោហៈធាតុចេញពីទីសក្ការបូជាតំបន់ហ្សេរ៉ូសាឡឹមខាងកើត

ប្រភពប៊ីប៊ីស៊ី បានផ្សាយកាលពីថ្ងៃទី២៥ ខែកក្កដា ថា អ៊ីស្រាអែលបានដកចេញឧបករណ៍រាវរកលោហៈធាតុចេញពីទីតាំងសក្ការបូជាមួយនៅតំបន់ហ្សេរ៉ូសាឡឹមនោះហើយ ក្រោយការប្រឆាំងតវ៉ាខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចពលរដ្ឋប៉ាឡេស្ទីននោះ ។

សភាសន្តិសុខអ៊ីស្រាអែលបានបោះឆ្នោតកាលពីថ្ងៃអង្គារ សម្រេចដកវិញឧ​បករណ៍រាវរកលោហៈធាតុនៅទីតាំងព្រះវិហារ ជំនួសដោយការឃ្លាំមើលពីកម្លាំងសន្តិសុខវិញ ។

ការដាក់ឧបករណ៍នេះឯងហើយ ធ្វើឲ្យមានអំពើហិង្សាផ្ទុះឡើងរវាងអ៊ីស្រាអែល នឹងប៉ាឡេស្ទីនរហូតមានការបាត់បង់អាយុជីវិត ។ ប៉ាឡេស្ទីនយល់ឃើញថា សកម្មភាពអ៊ីស្រាអែលជាចេតនាគ្រប់គ្រងសម្បត្តិធនធាននៅទីតាំងខាងលើនេះ ខណៈដែលអ៊ីស្រាអែលនិយាយថា ជាការការពារមិនឲ្យមានការរត់ពន្ធអាវុធនៅទីនោះ ។

ការដែលអ៊ីស្រាអែលធ្វើបែបនេះ ក៏ព្រោះតែក្រោយពីមានការវាយប្រហារកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ដោយខ្មាន់កាំភ្លើងជនជាតិអារ៉ាប់ កាត់អ៊ីស្រាលមកលើកងកម្លាំងសន្តិសុខបណ្តាលឲ្យស្លាប់ប៉ូលិស២នាក់ ហើយប៉ូលិសបានរកឃើញអាវុធត្រូវបានគេលាក់ទុកនៅលើកំពូលព្រះវិហារ ដែលក្រុម ជ្វីហ្វ ហៅថា ព្រះវិហារ Mount ឬក្រោមមូស្លីមហៅថា Haram al-Sharif នោះ ។

ខុទ្ទកាលល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញប្រកាសថា ស្ថាប័នសន្តិសុខជាតិបានផ្តល់អនុសាសន៍ឲ្យជំនួសឧបករណ៍រាវរកលោហៈធាតុ ដោយបច្ចេកវិទ្យាទំនើប និងវិធីផ្សេងៗទៀត ។ ប្រភពបញ្ជាក់ថា វិធានការថ្មីនេះមិនត្រូវបានគេបញ្ជាក់ ឬវិធានការបែបណានោះឡើយ ដោយមានតម្លៃប្រហែល ១០០លាន shekels ប្រហាក់ប្រហែល២៨លានដុល្លារ នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេល៦ខែទៀត ហើយជាមួយគ្នានោះ ប៉ូលិសបន្ថែមទៀតត្រូវតែដាក់នៅទីតាំងខាងលើនោះដែរ ។

ទោះបីយ៉ាងណាក៏ដោយ ក្រុមអង្គការមូស្លីម Waqf ដែលជាអ្នកមើលថែទីតាំងព្រះវិហារខាងលើ បានអំពាវនាវសាសនិកជនរបស់ខ្លួនបន្តធ្វើពហិការហូតទាល់តែមានសេចក្តីណែនាំជាថ្មី ។ ប្រជាជនប៉ាឡេស្ទីនភាគច្រើនបានបដិសេធន៍ចូលទៅកាន់បរិវេណព្រះវិហារខាងលើនេះ ដរាបណាឧបករណ៍រាវរកលោហៈធាតុបន្តមាននៅទីនោះ ហើយពួកគេនាំគ្នាបួងសួង ធ្វើពិធីសក្ការៈបូជានៅតាមដងផ្លូវក្នុងទីក្រុងវ័យចំណាស់នោះជាជំនួសវិញ ៕ សុរ្ម័ន

Loading...