អ៊ី​តា​លី​រង​ការ​វាយប្រហារ​ពី​ព្យុះ​ព្រឹល​

​ចរាចរណ៍​ស្ទើរ​ទូ​ទាំង​ប្រទេស​អ៊ី​តា​លី​ កកស្ទះ​ ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ ២០១៥​ ដោយសារ​អាកាសធាតុ​ត្រជាក់​ អូស​បន្លាយ​បង្ក​ឱ្យ​មាន​ព្រឹល​ធ្លាក់​យ៉ាង​ ក្រាស​គ្របដណ្ដប់​ស្ទើរ​ទូ​ទាំង​ប្រទេស​ អ៊ី​តា​លី​ ។​

​បណ្ដា​ខេត្ដ​នៅ​ភាគ​កណ្ដាល​ និង​ភាគ​ ខាងត្បូង​អ៊ី​តា​លី​ ក៏​ដូច​ជា​តំបន់​ជាប់​ទៅ​ នឹង​ដែនសមុទ្រ​ Adriatic​ ដែល​មាន​ ខ្យល់​ខ្លាំង​រហូត​ដល់​ទៅ​១០០​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ធ្វើ​ឱ្យ​មាន​ព្យុះ​ព្រឹល​វាយ​ ប្រហារ​ ។​ បណ្ដា​ខេត្ដ​នៅ​ភាគ​ឦ​សាន្ដ​ ជាប់​ព្រំដែន​ប្រទេស​អូ​ទ្រី​ស​ និង​ស្លូ​វ៉ា​នៀ​ សីតុណ្ហភាព​ធ្លាក់​ចុះ​រហូត​ដល់​ដក​-១៥​ អង្សា​សេ​ ។​ ព្រឹល​ធ្លាក់​ក្រាស​គ្របដណ្ដប់​ លើ​ផ្លូវ​ចរាចរណ៍​នានា​មិន​អាច​ធ្វើ​ដំណើរ​ បាន​ ។​

​ព្យុះ​ព្រឹល​បាន​គ្របដណ្ដប់​នៅ​តំបន់​ ម៉ា​ចេ​រយៈពេល​២​ថ្ងៃ​កន្លង​មក​ ចំណែក​ នៅ​តំបន់​ ប៉ូ​លៀ​ ភាគ​ខាងត្បូង​អ៊ី​តា​លី​ ចរាចរណ៍​តាម​ផ្លូវទឹក​ ដែនសមុទ្រ​ក៏​ត្រូវ​ ផ្អាក​ដោយសារ​តែ​មាន​ខ្យល់​ខ្លាំង​។​ សកម្ម​ ភាព​រុករក​ជន​រង​គ្រោះ​ដោយ​ការ​លិច​ ស្រឡាង​ Norman​ Atlantic​ ស្ថិត​នៅ​ តំបន់​សមុទ្រ​ Adriatic​ ក៏​ត្រូវ​ផ្អាក​ផង​ ដែរ​ ដោយសារ​តែ​អាកាសធាតុ​អាក្រក់​។​

​នៅ​ទីក្រុង​ណា​ប៉ូ​លី​ និង​បា​រ៉ី​ អាកាស​ យានដ្ឋាន​ត្រូវ​បិទទ្វារ​ដោយ​អាកាសធាតុ​ អាក្រក់​ ។​ នៅ​ទីក្រុង​ណា​ប៉ូ​លី​ដែល​ជាទី​ ក្រុង​ធំ​ទី​៣​ ពលរដ្ឋ​ជា​ច្រើន​គ្មាន​ទឹក​ស្អាត​ ប្រើប្រាស់​ ដោយសារ​តែ​ទឹកបាន​កក​អស់​ ទៅ​ហើយ​។​ ពលរដ្ឋ​ដែល​គ្មាន​ផ្ទះសម្បែង​ រស់នៅ​តាម​ចិ​ញ្ចើ​ថ្នល់​២​នាក់​បាន​បាត់​ បង់ជីវិត​ដោយ​មិន​អាច​សូ​ទ្រាំ​នឹង​អាកាស​ ធាតុ​ត្រជាក់​បាន​ ។​

​មន្ដ្រី​ក្នុង​តំបន់​បាន​អំពាវនាវ​ដល់​ ប្រជាពលរដ្ឋ​ស្នាក់​នៅ​ក្នុងផ្ទះ​ មិន​ត្រូវ​ ប្រើប្រាស់​រថយន្ដ​ផ្ទាល់ខ្លួន​សម្រាប់​ធ្វើ​ ដំណើរ​នៅ​ពេល​នេះ​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់​ គ្រប់ពេលវេលា​ ។​ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២០១៥​ ពលរដ្ឋ​អ៊ី​តា​លី​រាប់​ពាន់​នាក់​ ត្រូវ​ស្វាគមន៍​ឆ្នាំ​ថ្មី​នៅ​ក្នុងផ្ទះ​ដោយសារ​ តែ​ធ្លាក់​ព្រឹល​ មិន​អាច​ចាក​ចេញពីផ្ទះ​ ៕

Snow-covered road in Burgos, Ukraine

Loading...

Leave a Reply

Your email address will not be published. Required fields are marked *