អ៊ី​រ៉​ង់​បាន​ថ្កោលទោស​ព័ត៌មាន​Charlie​ Hebdo​ ប្រមាថមើលងាយ​សាសនា​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រ៉​ង់​ បាន​ថ្កោលទោស​ការ​បាញ់ប្រហារ​ទៅ​លើ​ទីស្នាក់ការ​កាសែត​ Charlie​ Hebdo​ ។​ ទន្ទឹម​គ្នា​នោះ​ក៏​បាន​រិះគន់​ដល់​កាសែត​ខាង​ លើ​ដែល​ប្រើប្រាស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ក្នុង​ការ​មើល​ស្រាល​ទៅ​លើ​សាសនា​ជា​រឿង​មួយ​មិន​អាច​ទទួលយក​បាន​ ។​

​នៅ​ពេល​ដែល​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ ទៅ​លើ​ទីស្នាក់ការ​កាសែត​ខាងលើ​ប្រទេស​ ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​ថ្កោល​ ទោស​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​ដែល​គេ​ ចាត់​ទុក​ថា​ បាន​រំលោភ​បំពាន​បំបិទ​សិទ្ធិ​ សេរីភាព​បញ្ចេញមតិ​សារព័ត៌មាន​ ។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រ៉​ង់​បាន​ បញ្ជាក់​ថា​ សកម្មភាព​វាយប្រហារ​ភេរវ​ កម្ម​ទៅ​លើ​ពលរដ្ឋ​ស្លូតត្រង់​ជា​រឿង​មួយ​ ខុស​ទៅ​នឹង​ពាក្យ​ប្រៀនប្រដៅ​របស់​សាសនា​អ៊ិ​ន​ស្លា​ម​ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រ៉​ង់​ បាន​បញ្ជាក់​ថា​ សកម្មភាព​បាញ់ប្រហារ​ ខាងលើ​បង្ក​ឡើង​ដោយ​ក្រុម​ភេរវ​និយម​ ដែល​កើត​មាន​ឡើង​នៅ​គ្រប់​ទិស​ទី​ជុំវិញ​ ពិភពលោក​ ហើយ​ការ​រាលដាល​នៃ​ក្រុម​ ភេរវ​និយម​ដោយសារ​តែ​គោ​លន​យោ​ បាយ​ដឹកនាំ​មិន​មាន​តុល្យភាព​ការ​ប្រកាន់​ វណ្ណៈ​ ជាតិ​សាសន៍​ និង​ដោះស្រាយ​ស្ថាន​ ភាព​អយុត្ដិធម៌​ទើប​ជំរុញ​ឱ្យ​មាន​ក្រុម​ ភេរវ​និយម​កើតឡើង​សម្រាប់​ប្រឆាំង​ ការ​ដឹកនាំ​របស់​ប្រទេស​មហាអំណាច​ នៅ​ជុំវិញ​ពិភពលោក​ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រ៉​ង់​ លោកស្រី​Marzieh​ Afkham​ បញ្ជាក់​ថា​ ពលរដ្ឋ​អ៊ី​រ៉​ង់​ទាំងមូល​ក៏​បាន​ប្រឆាំង​ទៅ​នឹង​ សកម្មភាព​ផ្សព្វផ្សាយ​រូប​ត្លុក​ ដោយ​មាន​ រូប​១២​សន្លឹក​ មាន​អត្ថន័យ​រិះគន់​មើល​ ស្រាល​ដល់​ព្រះ​អាទិទេព​មហា​មេ​ត​ ។​ សកម្មភាព​ផ្សព្វផ្សាយ​នោះ​ប៉ះពាល់​យ៉ាង​ ខ្លាំង​ដល់​សិទ្ធិ​សេរីភាព​ ជំនឿ​សាសនា​ ។​ ចំណែក​សារព័ត៌មាន​ខាងលើ​ចាត់​ទុក​ថា​ ជា​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ ។​ សិទ្ធិ​ សេរី​មាននៅ​គ្រប់​ទីកន្លែង​ គ្រប់ពេល​ ប៉ុន្ដែ​មិន​អាច​យក​សិទ្ធិ​សេរីភាព​របស់​ ខ្លួន​ទៅ​បំពាន​លើ​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​ បាន​ឡើយ​។​

​សារព័ត៌មាន​បារាំង​បាន​ចាត់​ទុក​សកម្ម​ ភាព​ផ្សព្វផ្សាយ​រូប​ត្លុក​កំប្លែង​របស់​ខ្លួន​ គឺជា​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ ប៉ុន្ដែ​ មិន​គិត​ពី​ផល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ជំនឿ​សាសនា​បាន​ប៉ះពាល់​ដល់​បុគ្គល​ដែល​មនុស្ស​រាប់​លាន​នាក់​គោរព​បូជា​ជា​ព្រះ​នោះ​ ។​

​ទាំងនោះ​ហើយ​បានជា​ក្រសួង​ការ​បរ​ ទេស​អ៊ី​រ៉​ង់​ថ្កោលទោស​ដល់​សារព័ត៌មាន​ ខាងលើ​ថា​បាន​ប្រើប្រាស់​ពាក្យពេចន៍​រូប​ត្លុក​ប្រមាថ​ដល់​អ្នក​ដទៃ​ ។​
​ពលរដ្ឋ​អ្នក​កាន់សាសនា​អ៊ិ​ក​ស្លា​ម​មាន​ រាប់រយ​លាន​នាក់​ជុំវិញ​ពិភពលោក​ ប៉ុន្ដែ​ នៅ​ក្នុង​សាសនា​អ៊ិ​េ​ស្លា​ម​ក៏​មាន​ក្រុម​ជ្រុល​ និយម​ឬ​ហៅ​ថា​ក្រុម​និយម​ឆ្វេង​បាន​ប្រើ​ ប្រាស់​សាសនា​អ៊ិ​ា​ស្លា​ម​សម្រាប់​បង្ក​នូវ​ សកម្មភាព​នានា​ដែល​ធ្វើ​ឱ្យ​ពិភពលោក​ ស្អប់ខ្ពើម​ ។​ ប៉ុន្ដែ​ចំនួន​នោះ​មាន​តិចតួច​ ចំណែក​អ្នក​គោរព​ប្រតិបត្ដិ​ដើរ​ផ្លូវ​ល្អ​ របស់​សាសនា​មាន​ចំនួន​ច្រើន​លើសលប់​ ហើយ​ការ​ប្រមាថ​ទៅ​លើ​សាសនា​គឺ​ប៉ះ​ ពាល់​ទាំងអស់​ទាំង​អ្នក​ល្អ​ និង​អាក្រក់​។​

​បច្ចុប្បន្ន​ក្រុម​អ៊ិ​ន​ស្លា​ម​បង្កើត​រដ្ឋ​IS​ បាន​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​វាយប្រហារ​ ទៅ​លើ​ប្រទេស​ដែល​ចូលរួម​វាយប្រហារ​ តាម​ដែនអាកាស​ទៅ​លើ​ក្រុម​នេះ​នៅ​ក្នុង​ ប្រទេស​អ៊ី​រ៉ា​ក់​និង​ស៊ី​រី​ ។​ បន្ទាប់​ពី​ការ​បាញ់​ ប្រហារ​នៅ​អូស្ដ្រាលី​និង​នៅ​បារាំង​នៅ​ពេល​ នេះ​ប្រទេស​ជា​ច្រើន​បាន​បង្កើន​ការ​ប្រុង​ ប្រយ័ត្ន​ខ្ពស់​ទប់ស្កាត់​ហេតុការណ៍​អាក្រក់​ នេះ​កើតឡើង​ ។​ អ្វី​ដែល​ជា​ផលវិបាក​ដល់​ ក្រុម​សន្ដិសុខ​គឺ​នៅ​ត្រង់​ចំណុច​ភេរវ​ករ​ និង​ខ្មាន់កាំភ្លើង​ដែល​ជា​បុគ្គល​នៅ​ក្នុងភូមិ​ ស្រុក​ ប្រទេស​របស់​ខ្លួន​តែ​ម្ដង​ ពិបាក​ក្នុង​ ការ​ទប់ស្កាត់​ដូច​ករណី​ប្រទេស​អូស្ដ្រាលី​ និង​បារាំង​នេះ​ជាដើម​ ៕

Iran doesn’t accept conditions for Syria talks

Loading...

Leave a Reply

Your email address will not be published. Required fields are marked *