អ៊ី​ស្រា​អែ​ល​ និង​អា​មេ​រិ​ក​តឹងសរសៃក​ដាក់​គ្នា​រឿង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​

​អា​មេ​រិ​ក​ និង​អ៊ី​ស្រាល​អ៊ែ​ល​កំពុង​តែ​តឹងសរសៃក​ដាក់​គ្នា​ជុំវិញ​បញ្ហា​បរមាណូ​របស់​អ៊ី​រ៉​ង់​ ។​ អ៊ី​ស្រា​អែ​ល​ថា​ អា​មេ​រិ​ក​មិន​បាន​យកចិត្តទុកដាក់​ ឬ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​អ៊ី​រ៉​ង់​ដើម្បី​ឲ្យ​ប្រទេស​នេះ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ ប៉ុន្តែ​អា​មេ​រិ​កបាន​អះអាង​ថា​ ខ្លួន​ខិតខំ​ខ្លាំង​ណាស់​ ហើយ​សូម​ធានា​ថា​ កម្មវិធី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ នឹង​មិន​អាច​សម្រេច​បាន​ឡើយ​។​

​ជម្លោះ​រវាង​នាយក​រដ្ឋមន្ដ្រី​អ៊ី​ស្រា​ អែ​ល​ លោក​បែន​ជា​មីន​ ណេ​តាន់​យ៉ា​ហ៊ូ​ នឹង​អា​មេ​រិ​ក​កាន់តែ​ជ្រាលជ្រៅ​ខ្លាំង​ឡើង​ ដោយ​មេដឹកនាំ​អ៊ី​ស្រា​អែ​ល​បាន​ចោទ​ ប្រកាន់​អា​មេ​រិ​កថា​“​បោះបង់​ចោល​”​ការ​ ព្យាយាម​បញ្ឈប់​អ៊ី​រ៉​ង់​ពី​ការ​ផលិត​គ្រាប់​ បែក​បរមាណូ​ ។​

​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ ត្រូវ​បាន​កោះហៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ ការ​លើក​ឡើង​របស់​លោក​បែន​ចា​មីន​ ណេ​តាន់​យ៉ា​ហ៊ូ​ខាងលើ​នេះ​ ។​ មេដឹកនាំ​ គណបក្ស​សាធារណរដ្ឋ​បាន​អញ្ជើញ​ លោកនាយក​រដ្ឋមន្ដ្រី​ណេ​តាន់​យ៉ា​ហ៊ូ​ ឱ្យ​ ទៅ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សភា​អា​មេ​រិ​ក​ នៅ​សបា្ដហ៍​ខាង​មុខ​នេះ​ ហើយ​ជា​ការណ៍​ មួយ​ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​ ខឹងសម្បា​ជា​ខ្លាំង​ ។​

​អ្នកនាំពាក្យ​សេត​វិមាន​បាន​គំរាម​ពី​ ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​អា​មេ​រិ​ក​-​ អ៊ី​ស្រា​អែ​ល​ ដោយសារ​តែ​បញ្ហា​គណ​ បក្សនយោបាយ​នោះ​ ។​

​កាលពី​ពេល​មុន​នេះ​បន្ដិច​ ទីប្រឹក្សា​ សន្ដិសុខ​ជាតិ​អា​មេ​រិ​ក​ លោកស្រី​Susan​ Rice​ បាន​ថ្លែង​ថា​ ដំណើរ​ទស្សនកិច្ច​ របស់​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ ជា​ការ​បំផ្លាញ​ ដល់​ទំនាក់ទំនង​មិត្ដភាព​ដ៏​យូរលង់​កន្លង​ មក​ហើយ​ ។​ លោកស្រី​បាន​ថ្លែងប្រាប់​ បណ្ដាញ​ទូរទស្សន៍​ PBS​ ថា​ “​យើង​ចង់​ បាន​ទំនាក់ទំនង​មិត្ដភាព​អា​មេ​រិ​ក​ អ៊ី​ស្រា​ អែ​ល​ខ្លាំងក្លា​រឹង​មាំ​ជា​និច្ច​ គ្មាន​ការ​ប្រែ​ ប្រួល​…​ ដោយ​គ្មាន​គិត​ថា​ តើ​គណបក្ស​ ណា​ជា​អ្នកដឹកនាំ​ប្រទេស​នោះ​ឡើយ​”​ ។​
​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ បាន​ឆ្លើយ​ការ​ ពារ​សកម្មភាព​របស់​លោក​យ៉ាង​ខ្លាំងក្លា​ ចំពោះ​ការ​លើក​ឡើង​របស់​លោកស្រី​ទី​ ប្រឹក្សា​សន្ដិសុខ​ជាតិ​អា​មេ​រិ​ក​ខាងលើ​នេះ​។​

​លោក​យ៉ា​ហ៊ូ​ បាន​ថ្លែង​បញ្ជាក់​ថា​ អា​ មេ​រិ​ក​ ក៏​ដូច​ជា​ប្រទេស​ដទៃ​ផ្សេង​ទៀត​ ធ្លាប់​បាន​ទទួលស្គាល់​ថា​ អ៊ី​រ៉​ង់​ បន្ដិច​ម្ដងៗ​ មិនយូរ​ឆ្នាំ​ទៀត​ទេ​ នឹង​អភិវឌ្ឍន៍​បាន​សារ​ ធាតុ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ជា​ច្រើន​ ។​ លោក​បន្ដ​ថា​ លោក​គោរព​សេត​វិមាន​ និង​ប្រធានាធិបតី​អា​មេ​រិ​ក​ ក៏​ប៉ុន្ដែ​ចំពោះ​ បញ្ហា​មួយ​នេះ​ មិនដឹង​ថា​ តើ​យើង​ត្រូវ​ សម្រេចចិត្ដ​ដូច​ម្ដេច​ រារាំង​ ឬ​ក៏​មិន​ រារាំង​ ។​ លោក​ត្រូវ​តែ​ធ្វើ​គ្រប់យ៉ាង​ការ​ ពារ​អ៊ី​ស្រា​អែ​ល​ចំពោះ​គ្រោះថ្នាក់​ដ៏​ធំ​ ធេង​នេះ​ ។​

​សេត​វិមាន​បាន​ជួប​ពិភាក្សា​ជាមួយ​ អ៊ី​រ៉​ង់​ស្ដី​អំពី​កម្មវិធី​នុយក្លេអ៊ែរ​ ហើយ​បាន​ ជំទាស់​ការ​អំពាវនាវ​ឱ្យ​អនុម័ត​ដាក់​ទណ្ឌ​ កម្ម​បន្ថែម​ទៀត​ទៅ​លើ​របប​នោះ​ ។​

​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ ច​ន​ ឃើ​រី​ បាន​ច្រានចោល​ចំពោះ​ការ​ លើក​ឡើង​របស់​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ ដោយ​បញ្ជាក់​ថា​ អា​មេ​រិ​ក​មិន​បាន​ ព្រងើយកន្ដើយ​ដូច​អ្វី​ដែល​លោក​យ៉ា​ហ៊ូ​ នឹក​ស្មាន​នោះ​ ។​

​លោក​ឃើ​រី​ បាន​ថ្លែង​ទៅ​កាន់​សភា​ ថា​ លោក​ប្រធានាធិបតី​អា​មេ​រិ​កបាន​ បញ្ជាក់​យ៉ាង​ច្បាស់លាស់​ហើយ​ថា​ អ៊ី​រ៉​ង់​ នឹង​មិន​អាច​សម្រេច​មហិច្ឆតា​អាវុធ​ នុយក្លេអ៊ែរ​បាន​ឡើយ​។​ លោក​ឃើ​រី​ ទើប​ តែ​ត្រឡប់​ពី​ចូលរួម​កិច្ច​ពិភាក្សា​ជាមួយ​ អ៊ី​រ៉​ង់​ និង​ប្រទេស​មហាអំណាច​ទាំង​៥​ ទៀត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ៕

Obama-and-Netanyahu-rangling-over-Iran

Loading...

Leave a Reply

Your email address will not be published. Required fields are marked *